Honda បាន​ទៅ​​តេស្ត​កុំព្យូទ័រ "គម្ពីរ" ភ្លាម រួច​ប្រាប់​​ពី​គម្រោង​ធំមួយ​ភ្លែត

  • 2018-08-14 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Keisuke Honda ដែល​ទើប​និង​ទទួល​បាន​តំណែង​ជា អ្នក​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ទៅ​​សាក​ល្បង​កុំព្យូទ័រ "គម្ពីរ" ដល់​ទីតាំងSmallworld ផ្ទាល់​តែ​ម្ដង កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ថុល រិទ្ធី ថត​រូប​អនុស្សាវរីយ៍ជាមួយ​ Honda | រូបភាព​៖ Koompi

តាម​ការ​ឲ្យដឹង​ពី​លោក ថុល រិទ្ធី ជា​ស្ថាបនិក​កុំព្យូទ័រ "គម្ពីរ" ក្រៅ​ពី​ការ​ចាប់​អារម្មណ៍ និង​តេស្ត​សាកល្បង​ដោយ​ផ្ទាល់​ដៃ Honda **គ្រោង​នឹង​​វិនិយោគ​លើ​ផលិតផល​បច្ចេកវិទ្យា​ស្នាដៃ​ខ្មែរ ក្នុង​គោល​បំណង​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​អ្នក​ជំនាញ​ផ្នែក​សរសេរ​កម្មវិធី ឬ​វិស្វករ​ផ្នែក Software ឲ្យ​បាន​ច្រើន​ជា​ធនធាន​មនុស្ស​ពី​កម្ពុជា ក៏​ដូចជា ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ Start-up ឲ្យ​កាន់​ផុលផុស​ផង​ដែរ។**

គម្រោង​វិនិយោគ​នេះ​ឈ្មោះ​ថា KSK Angel Fund ជាមូលនិធី​របស់​​កីឡាករ​បាល់ទាត់​ល្បី​ឈ្មោះ​របស់​ជប៉ុន Keisuke Honda ។ ក្រៅ​ពី​វិស័យ​បាល់​ទាត់ មូលនិធី​នេះ​ដែរ ជា​ផ្នែក​មួយ​ជួយ​ទៅ​លើ​វិស័យ​បច្ចេកវិទ្យា​ដូចជា បច្ចេកវិទ្យា​ផ្នែគ Block Chain, Artificial Intelligence, IoT, robotics និង rockets ជាដើម។

ចំពោះ​ព័ត៌មាន​បន្ថែម​ក្រុមការងារ​នឹង​ចុះ​ផ្សាយ​បន្ថែម​ទៀត៕

អានអត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា