Fan Bingbing បង្ហាញ​ខ្លួនលើក​ដំបូង ក្រោយ​​រឿង​រ៉ាវ​គេច​ពន្ធ​ហាក់​ស្ងប់ស្ងាត់

  • 2018-10-16 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​បង្ហាញ​ខ្លួន​​ជា​សាធារណៈ​លើក​ដំបូង​របស់​តារា​សម្ដែង Fan Bingbing ត្រូវ​បាន​ផ្សព្វផ្សាយ​ពាស​ពេញ​បណ្ដាញ​សារព័ត៌មាន​ក្នុង​ប្រទេស​ចិន។

ប៉ុន្មានខែ​ក្រោយ រឿង​អាស្រូវ​គេច​ពន្ធ​របស់​តារា​សម្ដែង Fan Bingbing ហាក់​រាង​សាប​រលាប​បន្តិច​នោះ តារា​សម្ដែង​ស្រី​ប្រចាំ​ប្រទេស​ចិន​រូប​នេះ បាន​បង្ហាញ​វត្តមាន​របស់​នាង​ជា​លើក​ដំបូង​នៅ​ឯ​ព្រលាន​យន្តហោះ​ក្រុង Beijing។

វត្តមាន​ដំបូង​ជា​សាធារណៈ​នេះ តារា​ស្រី​វ័យ ៣៧​ឆ្នាំ​រូប​នេះ បាន​​ស្លៀក​ឈុត​ខ្មៅ ដើរ​ចេញ​ពី​ព្រលាន​យន្តហោះ​យ៉ាង​ស្ងាត់​ៗ ដោយ​មាន​អង្គរក្ស​មួយ​រូប​ បើក​ឆត្រ​បាំង​ការពារ​​នាង។ ទោះ​បី​ជា​រូប​នាង មាន​រឿង​អាស្រូវ​ ទទួល​បាន​ការ​មិន​ពេញ​ចិត្ត​ពី​សំណាក់​មហាជន​ជា​ច្រើន​ក្ដី ប៉ុន្តែ​វត្តមាន​លើក​នេះ នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន កោត​សរសើរ​រូប​សម្រស់ និង​ស្ទីល​ស្លៀកពាក់​​របស់​នាង​ដដែល៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា