ក្រុម​យុវជន​វ័យក្មេង តែង​និពន្ធបទចម្រៀងច្រៀងថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

  • 2018-10-16 05:13:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយក្តីស្រលាញ់ ភ្ជាប់ដោយជាការចងចាំ និងការដឹងគុណយ៉ាងជ្រាលជ្រៅ ក្រុមយុវជនខ្មែរមួយក្រុម​បានតាក់តែង​ជាបទចម្រៀង​ឡើងចេញពីចិត្ត និងដោយក្តីនឹករលឹក ថ្វាយព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ និងផ្សព្វផ្សាយក្នុងថ្ងៃគោរពវិញ្ញាណក្ខន្ធ ខួបលើកទី ៦ ឆ្នាំ ២០១៨។

នេះជាសំឡេង​ចម្រៀង​ឡើង​រណ្ដំ​ពី​យុវជន​ខ្មែរ លោក សំណាង ឧត្តម និស្សិតច្បាប់ និងកញ្ញា ញឹម ស្រីវិន ដោយទំនុក​ច្រៀង​ដោយ វីរៈ វ៉ារ៉ានី សមាជិកក្រុមព្រះសុរិយា ថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ របូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១២ ដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨។

តំណាង​ក្រុម ព្រះសុរិយា លោក រិន ឆោម វីរៈ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ក្នុង​ការ​ស្រាវជ្រាវ​សិល្បៈ​តន្រ្តី​ និងភាពយន្ត​ខ្មែរ ព្រះ​មហាក្សត្រខ្មែរ ព្រះបាទ នរោត្តមសីហនុ ជាព្រះប្រមុខ ដែលនាំវិស័យភាពយន្តខ្មែរ​ឱ្យ​ល្បាញ​ល្បី​មុនគេ​ក្នុង​អាស៊ី មិនរាប់បន្ថែមស្នាព្រះហត្ថ និងការបង្រួបបង្រួមជាតិដែលទ្រង់បាននាំមកជូន​ទឹកដីកម្ពុជា។

លោក សំណាង ឧត្តម
កញ្ញា ញឹមស្រីវិន
ឆាយាល័ក្ខណ៍ ព្រះមហាវីរក្សត្រ កាលនៅពីក្មេង

ក្នុងវិស័យតន្រ្ដីចម្រៀង សិល្បៈសម្ដែង និងភាពយន្តខ្មែរ រីកដុះដាលដោយសារជាតិសាសន៍រីកចម្រើនដូចគ្នា ម្លោះហើយទើបសម័យសង្គមរាស្រ្តនិយម ដែលដឹកនាំដោយ ព្រះបាទ សីហនុ ជាសម័យកាលគួរជាទីចងចាំ និងរៀនសូត្រដើម្បីអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន នេះបើតាមការលើកឡើងរបស់ លោក រិន ឆោមវិរៈ តំណាងក្រុមព្រះសុរិយា៕

ក្រុមព្រះសុរិយា
ក្រុមព្រះសុរិយា

ចង់ដឹងកាន់ច្បាស់ពីអត្ថន័យបទចម្រៀង សូមទស្សនាវីដេអូចម្រៀងខាងក្រោម ផលិតដោយក្រុមព្រះសុរិយា៖

អត្ថបទ៖ Sunny