វាគ្មិន​ជំនាញ១២ រូប ត្រៀមខ្លួនចែករំលែករឿងអចលន​ទ្រ​ព្យ​កម្ពុជា​ឆ្នាំ ២០១៨ ឆាប់ៗ

  • 2018-10-16 10:01:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ពិព័រណ៍​អចលន​ទ្រ​ព្យ​កម្ពុជា​សម្រាប់​ឆ្នាំ ២០១៨ នេះ នឹង​មាន​វត្តមាន​ជា​លើក​ទី​៣ នៅ​កម្ពុជា ជាមួយ​នឹង​ទំហំ​នៃ​ការ​តាំង​បង្ហាញ​កាន់តែ​គួរ​ឱ្យ ចាប់អារម្មណ៍​ជាង​លើក​មុនៗ​។

ក្នុង​ព្រឹត្តិការណ៍​ឆ្នាំ​នេះ វេទិកា​សិក្ខាសាលា​អប់​រំ​ស្តីអំពី​ទីផ្សារ​អចល​ន​ទ្រ​ព្យ​កម្ពុជា នឹង​ដំណើរការរយៈពេល​ ២ថ្ងៃ​ពេញ ដោយ​ជួប​ជាមួយ​អ្នក​ជំនាញ​សំ​ខាន់ៗដូចជា​៖

១. អ្នកឧកញ៉ា ចេង ខេង ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចល​ន​ទ្រ​ព្យ CPL

២. លោក James Whitehead នាយក​ប្រតិបត្តិ​គេហ​ទំព័រ​ផ្សព្វផ្សាយ​អចល​ន​ទ្រ​ព្យ Yula.la (​ប្រទេស​ឡាវ​)

៣. លោក តេង រិទ្ធី ស្ថាបនិក និង​នាយក​ក្រុមហ៊ុន R’ Investment Group​

៤. លោក Matthew Rendall ដៃគូ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន Sok Siphana & Associates និង​ជា​សមាជិក​នៃ​ក្រុមហ៊ុន ZicoLaw​

៥. លោក Michael Verdy អ្នក​គ្រប់​គ្រង​ផ្នែក​ប្រតិបត្តិ​ការប្រទេស​វៀតណាម​ និង​អាស៊ីអាគ្នេយ៍​

៦. កញ្ញា Alice Hsieh ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​អចល​ន​ទ្រ​ព្យ Position Property Services​

៧. លោក Guillaume Massin ដៃគូ និង នាយក​ចាត់ចែង​ទូទៅ នៃ ក្រុមហ៊ុន DFDL​

៨. លោក Haijun Zeng ដៃគូ ​នៃ​ក្រុមហ៊ុន Ting & Association

៩. លោក Wanye Wang សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Lumi Arch Global

១០. កញ្ញា Doris Han អ្នក​ប្រឹក្សា​ផ្នែក​ច្បាប់​

១១. លោក Kam Chin Seng នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន​អភិ​វ​ឌ្ឍ​ន៍ N6A investment Co., Ltd.,​

១២. លោក Simon Griffiths ជា​នាយក​គ្រប់​គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Urban Asset Solutions

ក្នុង​វេទិកា​នេះ អ្នក​ជំនាញ​នី​មួយៗ នឹង​ធ្វើ​បទ​បង្ហាញ​អំពី​ប្រធានបទ​ល្អៗ ជុំវិញ​ភាព​រីក ចម្រើន​នៃ វិស័យ​អចល​ន​ទ្រ​ព្យ​កម្ពុជា ការណែនាំ​សម្រាប់​អ្នក​ចង់​វិនិយោគ​អចល​ន​ទ្រ​ព្យ លើក​ដំបូង ទិដ្ឋភាព​ផ្លូវច្បាប់​នៃ​ការ​វិនិយោគ ក​ម្មសិ​ទ្ធិ​ស្របច្បាប់​នៅ​កម្ពុជា ព្រម​ទាំងសក្តា​នុព​ល​នៃ​តំបន់ វិនិយោគសំ​ខាន់ៗ​នៅ​កម្ពុជា​។​

ក្នុង​ពិ​ព័រ​ណ៌​អចលន​ទ្រ​ព្យ​នឹងមាន​ក្រុមហ៊ុន​អចល​ន​ទ្រ​ព្យ និង​គ​ម្រោង​លំនៅ​ដ្ឋា​ន​ដាក់តាំង បង្ហាញ​ជាច្រើន​។ ព្រឹត្តិការណ៍​នេះ នឹង​ធ្វើឡើង​នៅ​ថ្ងៃ ១៩ និង ២០ តុលា ឆ្នាំ ២០១៨ នេះ​។

សម្រាប់​ការឧបត្ថម្ភ ឬ​ការ​ទិញកន្លែង​តាំងពិព័រ​ណ៍​នៅ​សូម​ទា​ក់ទង​:​

  • ភាសា​ខ្មែរ និង​ចិន​: nin.kang@realestate.com.kh ឬ​ទូរ​សព្ទ (+855) 93 552 305 និង (+855) 78 637 323
  • អង់គ្លេស​: tyler.stuart@realestate.com.kh ឬ​ទូរ​សព្ទ (+855) 12 599 669 និង (+855) 81 599 669

អត្ថបទ៖ ថា ម៉ាលីដា