បន្លែ​ផ្លែឈើ ៦ ប្រភេទ មាន​លក់​ស្រុក​ខ្មែរ សម្បូរ Fiber ជួយ​ឲ្យ​ស្រក​គីឡូ

  • 2018-10-17 08:19:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

ចន្លោះមិនឃើញ

ញ៉ាំ fiber ឬ​អាហារ​ដែល​មាន​ជាតិ​សរសៃ​កាន់​តែ​ច្រើន អាច​ជួយ​ឲ្យ​ស្រក​ទម្ងន់​បាន។ ញ៉ាំ fiber យ៉ាង​ហោច​ណាស់ ៣០ ក្រាម​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ស្រក​ទម្ងន់​បាន​ច្រើន។ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី Annals of Internal Medicine របស់​មហាវិទ្យាល័យ​គ្រូពេទ្យ​អាមេរិក American College of Physicians។

ញ៉ាំ fiber មិន​ត្រឹម​ជួយ​ឲ្យ​អ្នក​បន្ថយ​ការ​ឃ្លាន និង​ស្រក​ទម្ងន់​ប៉ុណ្ណោះ​ទេ fiber ថែម​ទាំង​មាន​អត្ថប្រយោជន៍​សុខភាព​យ៉ាង​មហាសាល​ផង​ដែរ ពោល​គឺ​ល្អ​សម្រាប់​ពោះវៀន កាត់​បន្ថយ​លទ្ធភាព​កើត​ជំងឺ​ទឹកនោម​ផ្អែម មហារីក​មួយ​ចំនួន និង​ជួយ​ឲ្យ​បត់ជើង​ទៀង​ទាត់។

បញ្ហា​ត្រង់​ថា មនុស្ស​ភាគ​ច្រើន​មិន​បាន​ញ៉ាំ fiber តាម​ចំនួន​ដែល​គេ​កំណត់​នោះ​ឡើយ។ គោលការណ៍​របប​អាហារ​សម្រាប់​ប្រជាជន​អាមេរិក (The Dietary Guidelines for Americans) ណែនាំ​ថា ស្ត្រី​គួរ​ញ៉ាំ fiber យ៉ាង​ហោច​ណាស់ ២៥ ក្រាម​ក្នុង​ថ្ងៃ ឯ​បុរស​វិញ ៣៦ ក្រាម។

ខាង​ក្រោម​នេះ ជា​អាហារ ៦ យ៉ាង​ដែល​សម្បូរ fiber ច្រើន​បំផុត​ដែល​ជួយ​ឲ្យ​ស្រក​គីឡូ៖

ដំឡូងជ្វា

១. ប៉ោម៖ ប៉ោម​មួយ​ផ្លែ ជា​ទូទៅ​មាន​ជាតិ Fiber ពី ៤ ទៅ ៥ ក្រាម​អាស្រ័យ​លើ​ទំហំ​ផ្លែ។ ក្រៅ​ពី fiber ប៉ោម​ក៏​សម្បូរ​វីតាមីន C និង​សារធាតុ​រ៉ែ​ប៉ូតាស្យូម​ផង​ដែរ។

២. សណ្ដែក​បៃតង៖ ពពួក​បន្លែ​សណ្ដែក​បៃតង​មួយ​កូន​ពែង មាន​ជាតិ fiber ៤ ក្រាម និង​វីតាមីន C ជួយ​ស្បែក​ផង​ដែរ។

៣. ដំឡូង​ជ្វា៖ ដំឡូង​ជ្វា​ដុត​ទាំង​មូល​មួយ​ដុំ មាន fiber ៥ ក្រាម ហើយ​សម្បូរ​ដោយ​វីតាមីន A ជួយ​ភ្នែក វីតាមីន C វីតាមីន E រ៉ែ​ប៉ូតាស្យូម ដែក និង​ម៉ាញ៉េស្យូម។

៤. ល្ពៅ៖ ល្ពៅ​ឆ្អិន​មួយ​កូន​ពែង មាន fiber ៣ ក្រាម វីតាមីន A, C, E និង​ប៉ូតាស្យូម។

៥. Strawberry៖ Strawberries មួយ​កូន​ពែង មាន fiber ៣ ក្រាម វីតាមីន C ច្រើន​លើសលប់។

៦. Raspberry៖ Raspberry ជា​ប្រភព fiber ដ៏​ច្រើន។ គ្រាន់​តែ​មួយ​កូន​ពែង មាន fiber ដល់​ទៅ ៨ ក្រាម ហើយ​សម្បូរ​វីតាមីន C ច្រើន​ទៀត​ផង៕

Raspberry

អត្ថបទ៖ សុផាត