៣ចំណុចនេះ ពិតជាចាក់ដោតអ្នកនិយមឲ្យពេទ្យមើលជំងឺ ឬវៃថ្នាំតាម Facebook
- 2018-10-18 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ចំណុចនេះ ពិតជាចាក់ដោតអ្នកនិយមឲ្យពេទ្យមើលជំងឺ ឬវៃថ្នាំតាម Facebook
ចន្លោះមិនឃើញ
សម័យបច្ចេកវិទ្យាកាន់តែទំនើប រឿងប្លែកៗចេះតែកើតថ្មីបន្តបន្ទាប់។ ទន្ទឹមនឹងនេះ ករណីថ្មីមួយ វេជ្ជបណ្ឌិតមួយរូប បានបកស្រាយ ដើម្បីជាការពិចារណា ខណៈមានការពេញពិគ្រោះជំងឺ ឬសុំពេទ្យផ្សំថ្នាំតាម Online ពិសេសគឺតាមបណ្ដាញសង្គមមានដូចជា Facebookតែម្ដង។ លោកវេជ្ជបណ្ឌិត ប៉ែនកក្កដា ឯកទេសរោគកុមារ និងទារក នៃមន្ទីរពេទ្យកុមារជាតិ បានបកស្រាយថា ជាការពិតមានអ្នកជំងឺជាច្រើនចូលចិត្ត ផ្ញើសារសួរអំពីជំងឺរបស់ខ្លួនតាមរយៈ Facebook ដោយ គិត ថា គ្រូ ពេទ្យ គាត់ចេះដឹងទាំងអស់។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា តាមបទពិសោធន៍ដែលលោកធ្លាប់ជួប គឺអ្នកជំងឺតែងសុំឲ្យគ្រូពេទ្យជួយដោយសារតែគោលបំណង ៣នេះ
១. មិនអស់លុយផងចង់សួរពេលណាក៏បាន
២. មិនខាតពេលមកពេទ្យ ឬអង្គុយចាំ ព្រោះទីតាំងផ្ទះឆ្ងាយ ហើយគ្រាន់តែថតរូបផ្ញើអោយមើលបានហើយ
៣. ចង់ប្រៀបធៀបជំងឺដែលខ្លួនបានព្យាបាលជាមួយគ្រូពេទ្យណាមួយដោយមិនទុកចិត្ត។
ក្រោយពីដឹងគោលបំណងខាងលើ លោកវេជ្ជបណ្ឌិត ប៉ែនកក្កដា បានចោទជាសំណួរវិញថា តើគិតថាត្រឹមត្រូវឬទេ? ចំណែកឯចម្លើយ លោកវេជ្ជបណ្ឌិត បញ្ជាក់ថា គ្រូពេទ្យប្រាកដជាពិបាកក្នុងការឆ្លើយណាស់។
ជំនាញគ្រូពេទ្យក្រៅពីសួរប្រវត្តិជំងឺ ចាំបាច់គឺត្រូវតែពិនិត្យបន្ថែមដោយជួបផ្ទាល់ ដូចជាមើល ស្ទាប គោះ ស្ដាប់ ទៅតាមសរីរាង្គនីមួយ។ ពេលខ្លះមិនទាន់ច្បាស់លាស់ទៀត គាត់ត្រូវការអមវេជ្ជសាស្ត្រដូចជា មើលឈាម លាមក កំហាក អេកូ ថតកាំរស្មីជាដើម។
សូមជម្រាបថា លោកវេជ្ជបណ្ឌិត ប៉ែនកក្កដា បានបញ្ជាក់ថា ការឆ្លើយតបតាម Facebook គឺមិនអាចជាចម្លើយច្បាស់លាស់ទេ។ គ្រូពេទ្យមិនមែនជាគ្រូទាយ ដែលអាចឆ្លើយបាន ដឹងមុនបានគ្រប់រឿងនោះទេ។