ក្រសួងអំពាវនាវជាថ្មី ឲ្យជនពិការបញ្ឍប់ការច្រៀងតាមផ្លូវសាធារណ:

  • 2018-10-18 02:09:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសង្គមកិច្ច អំពាវនាវឲ្យជនពិការបញ្ឍប់ការច្រៀងតាមដងផ្លូវសាធារណ: ដើម្បីរក្សាបានសេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់។

ឯឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ចអតីតៈយុទ្ធជននិងយុវនីតិសម្បទា បានលើក ទឹកចិត្តឲ្យ​ក្រុមតន្រ្តី​ជនពិការ​រួបរួមគ្នា​ឡើងវិញ​ជា​ក្រុមធំៗ​ ហើយទៅច្រៀងនៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្តភ្នំ ដែល​អាជ្ញាធរផ្តល់​ឲ្យ​ ដើម្បី​ធានា​បានសេចក្តីថ្លៃថ្នូរ និង​មិនប៉ៈពាល់​សោភណ័ភាព​រាជធានីភ្នំពេញ​។

ការបន្តអំពាវនាវនេះ បន្ទាប់បីយក្រុមតន្រ្តីជនពិការនៅតែបន្តសម្តែងនៅតាមភ្លើងស្តុប តាមផ្សារ និងតាមទីសាធារណៈ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងប៉ៈពាល់ដល់កិត្តិយសរបស់ជនពិការ ខណៈដែលអាជ្ញាធរបានធ្វើការហាមប្រាម។

មន្ត្រីរូបនេះ បានថ្លែងប្រាប់ក្នុងពិធីអប់អរសាទរទិវាមនុស្សគថ្លង់​ ដោយ​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃនេះ​បាន​យកចិត្តទុកដាក់ខ្ពស់ចំពោះ​ជនពិការ​បាន​ឧបត្ថម្ភ​ឧបករណ៍​ភ្លេង​តន្រ្តី​សម័យសម្រាប់ជនពិការ ហើយ​បង្កើត​ជា​ក្រុមលេង​នៅតំបន់រមណីយដ្ឋានវត្តភ្នំ និង​លេង​នៅ​តាម​បុណ្យ​ប្រពៃណីជាតិ​ និង​បុណ្យ​របស់​ប្រជាពលរដ្ឋ​ ដែល​មិន​បង្ក​ដល់​ផល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណ:​ និង​អាចស្វែង​រកប្រាក់​កម្រៃ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។

ក្រសួង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ ក្រុមហ៊ុន​ ក្រសួង​ស្ថាប័ន​នានា​ជួយជួល​ក្រុម​តន្រ្តី​ជនពិការ​ទៅ​សម្តែង​ក្នុង​កម្មវិធី​ផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាពបងប្អូនជនពិការដែលកំពុងខ្វះខាត។

ប្រភព៖ ក្រសួងព័ត៌មាន