តាម​ពិត​​ ១០​មិនមែន​ជា​លេខ​ដែល Neymar ធ្លាប់​ស្រឡាញ់​នោះ​ទេ

  • 2018-10-18 02:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ខ្សែ​ប្រយុទ្ធ​របស់ Paris Saint-Germain បាន​ទម្លាយ​​ជា​រឿង​ខាងក្រោយ ដែល​គេ​ទទួល​បាន​អាវ​លេខ​១០​នៅ​ជម្រើស​ជាតិ​ប្រេស៊ីល។

កីឡាករ​វ័យ​២៦​ឆ្នាំ​​ប្រាប់​ឲ្យ​ដឹង មាន​ពីរ​លេខ​ដែល​គេ​ធ្លាប់​ស្រឡាញ់​គឺ​លេខ​៧​និង​លេខ​១០ ក្រោម​ហេតុផល​សំខាន់​មួយ​ចំនួន។ ប្រាប់ UOL Sporte គេ​និយាយ​ថា Robinho ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​គេ​។ កាល​ Robinho លេង​នៅ​ Santos គឺ​ពាក់​អាវ​លេខ​៧ ដូច្នេះ​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​លេខ​មួយ​នេះ។

កាល​ឆ្នាំ​២០១០ Robinho​ ត្រូវ​បាន Santos ខ្ចី​ជើង​ពី Man City ហើយ​ពេល​នោះ Neymar បាន​ឲ្យ​អាវ​លេខ​៧​ទៅ​កីឡាករ​សំណព្វ​ចិត្ត​​របស់​ខ្លួន​វិញ ដោយ​ជ្រើស​យក​អាវ​លេខ​១១​មក​ពាក់​​ជំនួស​វិញ។ មុន​កម្មវិធី Confederations Cup ២០១៣ លោក Luiz Felipe Scolari អតីត​គ្រូ​ជម្រើស​ជាតិ​ប្រេស៊ីល​បាន​​ចែក​លេខ​ឲ្យ​កីឡាករ ពេល​នោះ​ Neymar ប្រាប់​ថា គេ​ស្រឡាញ់​លេខ​៧​និង​១១។

ប៉ុន្តែ​ពេល​នោះ Dani Alves បាន​ណែនាំ​ឲ្យ Neymar ពាក់​លេខ​១០​វិញ​ទើប​ស័ក្ដិសម។ ចាប់​​ពេល​នោះ​មក​គេ​ចាប់​ផ្ដើម​ស្រឡាញ់​លេខ​១០ តែ​នៅ Barca គេ​មិន​បាន​ពាក់​លេខ​នេះ​ទេ​ដោយ​សារ Messi កំពុង​គ្រប់គ្រង។ យ៉ាងណា ក្រោយ​ផ្ទេរ​មក PGS តារា​ពូកែ​ញាក់​បាន​ផ្លាស់​មក​ពាក់​អាវ​លេខ​១០​វិញ៕ ​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ