អត់​ទៅ BarCamp ប្រយ័ត្ន​ស្តាយ! ប្រជុំ​វាគ្មិន​ខ្លាំងៗ និង​ប្រធាន​បទ​បច្ចេកវិទ្យា​ឡូយៗ

  • 2018-10-18 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​បាខែម​អាស៊ាន(BarCamp Asean) នឹង​ធ្វើ​ទ្បើង​នៅ​ថ្ងៃទី ២០ ដល់ ២១ ខែ​តុលា ឆ្នាំ ២០១៨ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC ឬ​សាលាតិចណូ) ដែល​មាន​ប្រធាន​បទ​ជាង ៦៨ ទាក់​ទង​នឹង​បច្ចេកវិទ្យា រួម​ជាមួយ​វាគ្មិន​ជា​ច្រើន​មក​ចែក​រំលែក​ពី​បទពិសោធន៍​ផ្សេងៗ​គ្នា។

រូបភាព៖ BarCamp Phnom Penh

កម្មវិធី​នេះ នឹង​ផ្ដោត​លើ​ការ​ស្វែង​យល់​ពី​បច្ចេកវិទ្យាឌីជីថល ក្នុង​ការ​បង្កើន​ល្បឿន​កំណើន សេដ្ឋកិច្ច​ឌីជីថល ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ ជំរុញ​គំនិត​ច្នៃ​ប្រឌិត និង​ជួយ​ប្រព័ន្ធ​អេកូឡូហ្សី ​បច្ចេកវិទ្យា និង​ការចាប់ផ្ដើម​អាជីវកម្ម​នៅ​កម្ពុជា និង​ក្នុងតំបន់។

រូបភាព៖ BarCamp Phnom Penh

បារខែម​អាស៊ាន២០១៨ គឺ​ជា​ការ​ជួប​ជុំ​រវាង បុគ្គលិក​ក្រុមហ៊ុន ម្ចាស់​អាជីវកម្ម អ្នក​ជំនាញ និង​អ្នក​មាន​ទេពកោសល្យ ដើម្បី​ចែក​រំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ដល់​សិស្ស​និស្សិត អាជីវកម្ម​ធុន​តូច និង​មធ្យម បុគ្គលិក​សហគ្រាស ក្រុមហ៊ុន​នានា និង​មហាជន​ទូទៅ អំពី​បច្ចុប្បន្នភាព​នៃ​បច្ចេកវិទ្យា សេដ្ឋកិច្ច ធនធាន​មនុស្ស ហិរញ្ញវត្ថុ ទីផ្សារ ការ​ច្នៃ​ប្រឌិតនិង​ឌីជីថល ក្នុង​ប្រទេសកម្ពុជា​ក៏​ដូច​ជា​ក្នុងតំបន់។

រូបភាព៖ BarCamp Phnom Penh

#សូមកុំភ្លេចចូលរួមទាំងអស់គ្នាណា!

អានអត្ថបទបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី