ចាប់ពីពេលនេះទៅ បឹងធម្មជាតិមួយនៅព្រះសីហនុ លែងផ្គត់ផ្គង់ទឹកដល់ពលរដ្ឋទៀតហើយ

  • 2018-10-18 08:54:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះរាជរដ្ឋាភិបាល បានផ្តល់សិទ្ធិជូនក្រុមហ៊ុនឯកជន ដោយកាត់ផ្ទៃបឹងព្រែកទប់ មួយចំណែកសំរាប់ធ្វើការអភិវឌ្ឍន៍ និងមួយភាគធំទៀតសំរាប់កែលម្អរអោយទៅជាសួនរមនីយដ្ឋានទេសចរណ៍ ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ព្រោះសីហនុ។

បឹងព្រែកទប់ (រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)

តាម​ប្រភព​ដដែល​ឲ្យ​ដឹង​ថា នៅក្នុងគម្រោងដែលបានគ្រោងទុក ក៍មានសាងសង់នូវផ្លូវកាត់ដើម្បីបញ្ជៀសចរាចរ ព្រមទាំងមានការរៀបចំតុបតែងលម្អដោយភ្លើងពណ៌ផងដែរ ។ ការរៀបចំកែលម្អផ្ទៃបឹងនេះ នឹងត្រូវធ្វើឡើងប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ព្រមទាំងអោយក្លាយទៅជារមនីយ៍ដ្ឋានទេសចរណ៍ កំសាន្តដែលមានភាពទាក់ទាញសំរាប់ភ្ញៀវទេសចរ ជាតិ និងអន្តរជាតិមកទស្សនាកំសាន្ត ។

បឹងព្រែកទប់ (រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)

ចំពោះប្រភពទឹកស្អាត ដែលត្រូវផ្គត់អោយការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុ​ ត្រូវបានយកចេញពីអាងស្តុកទឹកតំបន់ក្បាលឆាយ ដែលជាប្រភពទឹកធម្មជាតិ មានវិសាលភាពផ្គត់ផ្គង់លើការប្រើប្រាស់គ្មានការព្រួយបារម្មណ៍ ជំនួសបឹងព្រែកទប់​ ដែលពីមួយឆ្នាំ ទៅមួយឆ្នាំបានគោករាក់ និងបាត់បង់គុណភាព ៕

បឹងព្រែកទប់ (រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ)

អត្ថបទ៖ វឌ្ឍនៈ