ដំណឹងរៀបការរបស់ Justin ធ្វើឲ្យ Selena ជូរចត់បំផុតរហូតផ្ដាច់​ការទាក់ទងពីគ្រប់គ្នា?

  • 2018-10-19 02:18:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ខែ​មុន​ តារា​សម្ដែង​ និង​ចម្រៀង​ Selena Gomez បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ក៏​ដូចជា​មិត្ត​រួម​អាជីព​ភ្ញាក់​ផ្អើល​ ព្រមទាំង​ព្រួយបារម្ភ​បំផុត​ បន្ទាប់​ពី​នាង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​ភ្លាមៗ​ពេល​ជំងឺ​ផ្លូវ​ចិត្ត​ធ្វើ​ទុក្ខ។ ទាក់​ទង​នឹង​ស្ថានភាព​នាង​នៅ​ពេល​នេះ​ ក៏​មាន​សេចក្ដី​រាយការណ៍​មក​ថា​ នេះ​អាច​មក​ពី​នាង​អស់​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​ចិត្ត​ តតាំង​នឹង​ដំណឹង​រៀបការ​របស់​ Justin និង​ Hailey។

ប្រភព​ពី​វិបសាយ​ US Weekly បាន​ឲ្យ​ដឹង​ថា៖ "Justin គឺ​ជា​ស្នេហ៍​ពិត​ដំបូង​របស់​ Selena ហេតុ​នេះ​ហើយ​នាង​ពិត​ជា​ប្រច័ណ្ឌ​ខ្លាំង​ណាស់។ ម្យ៉ាង​ក៏​ជា​រឿង​រ៉ាវល្វីង​​ជូរចត់​បំផុត​ក្នុង​ជីវិត​នាង​ដែរ”។ ដោយ​សារ​មាន​បញ្ហាជា​ច្រើន​បែប​នេះ​ ទើប​ Selena រង​នូវ​សម្ពាធ​ជា​ខ្លាំង​ រហូត​កាត់​ផ្ដាច់​ទំនាក់ទំនង​ជាមួយ​មិត្ត​ភ័ក្តិ​ ហើយ​គេច​ខ្លួន​មិន​ឲ្យ​អ្នក​ណា​ដឹង​ឡើយ។

បើតាម​សេចក្ដី​រាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​កន្លង​ទៅ​ បាន​ឲ្យ​ដឹង​ថា​ Selena ចូល​មន្ទីរពេទ្យ​ដល់​ទៅ​ ២​ដង​ឯណោះ​កាល​ពី​ខែ​កញ្ញា ស្រប​ពេល​កម្រិត​ឈាម​ធ្លាក់​ចុះ​ ដល់​ចំណុច​មិនស្រួល​ខ្លាំង (នេះ​បើ​ផ្អែក​តាមលទ្ធផល​ក្រោយវះកាត់​ក្រលៀន​កាល​ពី​ឆ្នាំ ២០១៧)។

មួយ​វិញ​ទៀត​ ក៏​ទាក់​ទង​នឹង​វិបត្តិ​ផ្លូវចិត្ត​ ជាហេតុ​តម្រូវ​ឲ្យ​នាង​ត្រូវ​ចំណាយ​ពេល​ព្យាបាល​ឲ្យ​បាន​គ្រប់​គ្រាន់ ដើម្បី​វិល​មក​សភាព​ធម្មតា​វិញ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី