អស់ពីវគ្គ១ចូល១ ធានាវគ្គនេះតួស្រីប្រុសឈ្លោះគ្នាមិនខ្ចីលស់ មើលហើយអៀនជំនួស

  • 2018-10-19 02:52:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"​កាម​ទេព​ស្នេហ៍ វ​គ្គ​ល្បែង​ស្នេហ៍" ជាចំណងជើង​ថ្មី​មួយ​ដែល​ PNN បាន​បញ្ចេញ​កាល​ពី​ពេល​ថ្មីៗ​នេះ តាមរយៈ​កញ្ចក់​ទូរ​ទស្សន៍ និង​ក្នុង​ហ្វេ​ស​ប៊ុគ​ផេក​ផ្លូវការខ្លួន PNN Drama Fan Club ដែល​នឹងត្រូវ​ចាក់ផ្សាយបន្ទាប់ពី​រឿង "កាម​ទេព​ស្នេហ៍ វ​គ្គ​រនាំង​ស្នេហ៍​" ដែល​កំពុងតែ​ចាក់ផ្សាយ​រៀ​ង​រាល់ថ្ងៃ​ចន្ទ​-​ពុធ វេលា​ម៉ោង ៩:០០-១០:០០​យ​ប់​។

រឿង «​កាម​ទេព​ស្នេហ៍ វ​គ្គ​ល្បែង​ស្នេហ៍​» គឺ​ជាវ​គ្គ​ទី​៦​ហើយ ក្នុង​ចំណោម​កាម​ទេព​ទាំង​៨ ចំណែក​តួឯក​ប្រុស ស្រី​ក្នុង​រឿង​នេះ​គឺ Nuttanicha សម្តែង​ជា Milin ចាប់​ដៃគូ​ជាមួយ Paking សម្តែង​ជា​តួ Saran​។ រឿង​នេះ​តម្រូវ​ឱ្យ Milin សម្តែង​ជា​តួ​អ្នកក្រ ដែល​ត្រូវ​រស់នៅ​ជាមួយ​អ៊ំ​ប្រុស និង​អ៊ំស្រី​ដែលមានជំងឺ​ប្រចាំកាយ និង​ត្រូវ​រកលុយ​ជាច្រើន​ដើម្បី​ទ​ប់ទ​ល់​ថ្លៃ​ព្យាបាល​អ្នកទាំង​ពីរ និង​ការ​ចំណាយ​ផ្សេងៗ​ទៀត​។

Milin ក៏​ជា​បុគ្គលិក​នៅក្នុង​ក្រុមហ៊ុន​ស្វែង​រក​គូ Cupid Hut ផងដែរ ដែល​ត្រូវតែ​សម្រេច​បំណង​របស់អ្នក ​ដែល​បាន​មក​ដាក់ពាក្យ​រក​គូ​នៅក្នុង​ហ៊ុន​ដែល​នាង​ធ្វើការ​។ ចំណែក​Saran គឺជា​គ្រូពេទ្យ​ធ្មេញ​ម្នាក់​ដែល​មាន​រូបរាង​សង្ហា​រ និង​មាន​ចិត្តល្អ ប៉ុន្តែ​Saran និង Milin មិនសូវ​ត្រូវ​គ្នា​ប៉ុន្មាន​ទេ ព្រោះតែ​Saran មិន​ចូលចិត្ត​រឿង​ចាប់​គូ​ឱ្យ​គ្នា​។ ពេល​ដែល​ពួកគេ​ទាំងពីរ​ឈ្លោះ​គ្នាបែបនេះ ទើប​ធ្វើឱ្យ​មាន​រឿងរ៉ាវ​​ជាច្រើន​បាន​កើតឡើង និង​បានឱ្យ​ពួកគេ​បាន​យល់​ពី​ចិត្ត​គ្នាប​ន្តិ​ចម្តងៗ រហូត​បាន​ធ្វើឱ្យ​លង់​ស្រឡាញ់​ស្រឡាញ់គ្នា​ទាំង​មិន​ដឹងខ្លួន​។

«​កាម​ទេ​ពេ​ស្នេហ៍ វ​គ្គ​ល្បែង​ស្នេហ៍​» នឹង​ត្រូវ​ចាក់ផ្សាយ​ចាប់ពី​ថ្ងៃទី ១០ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង ៩:០០-១០:០០​យ​ប់ នៅលើ​កញ្ចក់​ទូរ​ទស្សន៍​ PNN៕​ ទស្សនា​ឈុត​ខ្លី​សូម​ចុច​៖

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី