ទី​ផ្សារ​កាន់​តែ​កាក់​កប ភឹម តារា​វិបុល ​គ្រោង​បើក​ជំនួញ​ ចាយ​ខ្ទង់​ម៉ឺន​ដុល្លារ

  • 2018-10-19 03:28:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី​មាន​ទីផ្សារ​ជា​បន្ត​បន្ទាប់ ​តារា​សម្ដែង ភឹម តារា​វិបុល ​ងាក​មក​ចាប់​អារម្មណ៍​ចង់​បើក​មុខ​ជំនួញ​វិញ​ម្ដង ​ដោយ​របរ​ថ្មី​ ​គ្រោង​ចាយ​ទុន​ប្រហែល​៣ម៉ឺន​ទៅ ៤​ម៉ឺន ដុល្លារ ។ ​តួ​សម្ដែង​ក្នុង​រឿង "​ណូ​លី​ណូ​ឡា" ប្រាប់​ថា ​លោក​គ្រោង​បើក​ហាង​ភេសជ្ជៈ ដែល​ជា​របរ​បន្ថែម​ពី​អាជីព​សិល្បៈ ​និង​ការងារ​នៅ​ស្ថាប័ន​មួយ។

​​តារា​ប្រលូក​សិល្បៈ​អស់​ពេល​ជាង​ ១២​ឆ្នាំ តាម​រយៈ​ការ​ប្រលង​ Freshies Boy ជំនាន់​ទី​៥ បន្ត​ថា ​​លោក​ចង់​បើក​ជំនួញ​នេះ ព្រោះ​មើល​ឃើញ​ថា ជា​តម្រូវ​ការ​របស់​មនុស្ស​ទូ​ទៅ មិន​ថា​ចាស់​ ក្មេង សម័យ​ឥលូវ​​និយម​ផឹក​ភេសជ្ជៈ ពេល​ធ្វើ​ការ ឬ​សិក្សា​ជា​ដើម។ ​ដោយសារ​តែ​ហាង​​ក្នុង​ក្ដី​ស្រមៃ​របស់​លោក ​ត្រូវ​ការ​ដើម​ទុន​ច្រើន ​លោក ភឹម តារា​វិបុល មាន​គម្រោង​​​ចូល​ហ៊ុន​ជាមួយ​​សាច់​ញាតិ។ តែ​បើ​លោក​អាច​សន្សំ​ប្រាក់​បាន​គ្រប់​គ្រាន់​តែ​ម្ដង ​នោះ​លោក​នឹង​បើក​វា​ដោយ​ប្រាក់​ខ្លួន​ឯង​ ​ព្រោះ​ពេល​នេះ​ទុន​មាន​ប្រមាណ ៦០ ទៅ​៧០ភាគ​រយ​ហើយ។ ​​

​លោក ភឹម តារា​វិបុល ​ជា​តារា​សម្តែង​យូរ​ឆ្នាំ​មក​ហើយ តែ​ដោយ​មមាញឹក​នឹង​ការងារ​ផ្ទាល់ខ្លួន ​លោក​បាន​ចាក​ឆ្ងាយ​ពី​សិល្បៈ​មួយ​រយៈ។ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​លោក​បាន​វិល​មក​ប្រឡូក​សា​ជា​ថ្មី ​ដោយ​ទទួល​បាន​ឱកាស​សម្ដែង ថត​ស្ប៉ត ​និង ដើរ​ម៉ូដ​ បាន​ច្រើន​កួរ​កត់​សម្គាល់៕

អត្ថបទ៖ លឹម សុនា