ចំណេញមិនស្ទើរអ្នក​ប្រើរថយន្ត​ម៉ាក HONDA ប្តូរ​ពោង​សុវត្ថិភាព ដោយ​ឥតគិតថ្លៃ​

  • 2018-10-19 06:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រទេស​កម្ពុជា​ មាន​រ​ថយ​ន្ត Honda មួយ​ទឹកៗ ជាច្រើន​គ្រឿង ត្រូវបាន​ចែកចាយ​លក់​បន្ត ដោយ​ហ្គា​រ៉ា​ស់លក់ រ​ថយ​ន្ត​ជជុះ ដែល​មិនមែនជា​ក្រុមហ៊ុន ដែល​បាន​ទទួល​សិទ្ធិ​ជា​ផ្លូវការ​ពី​រោងចក្រ Honda នៅ​ប្រទេស​ជប៉ុន។

ហ្គារ៉ាស់​ទាំងនោះ មិន​បានដឹង​ពី​ព័ត៌មាន ពោង​សុវត្ថិភាព និង​មិន​បាន​ទទួលខុសត្រូវ​ក្នុង​ការផ្លាស់ប្តូរ ពោង​សុវត្ថិភាព ដល់អ្នកប្រើប្រាស់​ទាំងអស់ តាម​ការ​ណែ​នាំ​ពី​រោងចក្រ ដើម្បី​គិតគូរ និង​រក្សា​សុវត្ថិភាព​អាយុជីវិត ដ៏​ពេញលេញ​ដល់អ្នក​ឡើយ​។​

ពោង​សុវត្ថិភាព គឺជា​ឧបករណ៍​សុវត្ថិភាព ដែល​សំខាន់បំផុត សម្រាប់​ការពារ​អាយុជីវិ​ត របស់​អ្នក​ដំណើរគ្រ​ប់ៗ​គ្នា​នៅក្នុង​រ​ថយ​ន្ត នៅ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នានា​ជាយ​ថ​ហេតុ​។ ប្រសិនបើ​ពោង​សុវត្ថិភាព​ទាំង​នោះ មិន​ដំណើរការ ឬ​ដំណើរ​មិន​ប្រក្រតី វា​គឺជា​គ្រោះថ្នាក់ដ៏​ធំ និង​បង្កើតជា​វិប្បដិសារី​ ដែល​គ្មាន​យក​អ្វី​មក​ប៉ះប៉ូវ​សង​ជំ​នួ​ស​វិ​ញ​បានឡើយ។

អ្នកប្រើប្រាស់រ​ថយ​ន្ត​ពិបាក​នឹងដឹង​ឱ្យ​ប្រាកដថា ពោង​សុវត្ថិភាព ដែល​បាន និង​កំពុង​បំពាក់​ជាប់​នឹង​រ​ថយ​ន្ត​របស់ខ្លួន ពិតជា​នៅ​រក្សាបាន​គុណភាព​ខ្ពស់ តាម​ស្តង់ដារ​ពី​រោងចក្រ អាច​ការពារ​សុវត្ថិភាព អាយុ​ជិវិត ជូន​អ្នក​បាន​ទំហំ​ប៉ុណ្ណានោះ​ទេ ពិសេស​ចំពោះរថយន្ត​ជ​ជុះ ដែល​គេ​ប្រើ​រួច ឬ​រ​ថយ​ន្តមួយ​ទឹក ដែល​អ្នកមិន​បាន​ទិញ​ផ្ទាល់​ពី​ក្រុមហ៊ុន​ចែកចាយ​ជា​ផ្លូវការ​ពី​រោងចក្រ​។ មាន​តែ​ក្រុមហ៊ុន​ដែល​បាន​ទទួល​សិទ្ធិ​ពី​រោងចក្រ​ផលិតរ​ថយ​ន្ត​ទាំងនោះ​ប៉ុ​ណ្ណោះ ដែល​មាន​ពត៌មាន​គ្រប់​គ្រាន់ ទា​ក់ទង​នឹង​ពោង​សុវត្ថិភាព និង​ដឹង​ច្បាស់​ពី​គុណភាព​របស់​ពោង​សុវត្ថិភាព​ទាំង​នោះ​។

ឧស្សាហកម្ម​ផលិត​រថយន្ត​ទាំងអស់ ជាពិសេស ក្រុមហ៊ុន​លក់រ​ថយ​ន្ត Honda បាន​ធ្វើ​ការផ្សព្វផ្សាយ ដើម្បី​ផ្លាស់ប្តូរ ពោង​សុវត្ថិភាព​រ​ថយ​ន្ត ជូន​អតិ​ថិ​ជន​របស់ខ្លួន ដោយ​ឥតគិតថ្លៃ ហើយ​នៅ​ខ្មែរ អ្នកកំពុង​ប្រើប្រាស់រ​ថយ​ន្ត Honda ចាស់ៗ ឬ​មួយ​ទឹក ហើយ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជាអាច​ចូល​មក ធ្វើ​ការត្រួត​ពិ​និត្យ ដើម្បី​ផ្លាស់ប្តូរ ពោង​សុវត្ថិភាព​ថ្មី ដោយ​ឥតគិតថ្លៃ ព្រម​ទាំង​មាន​បន្ថែម​នូ​វ​សេវាកម្ម​ពិ​និត្យ​ទូទៅ​លើរ​ថយ​ន្តចំ​នួន ៤៥ ចំណុច​ថែម​ទៀ​ត​ផង​។ ហើយ​រ​ថយ​ន្ត Honda ដែល​ត្រូវធ្វើ​ការផ្លាស់ប្តូ​រពោង​សុវត្ថិភាព មានដូចជា Honda CR-V, Honda CITY, Honda CIVIC, Honda PILOT, និង Honda ACCORD ដែល​មាន​ឆ្នាំ​ផលិត​ចាប់ពី ឆ្នាំ ២០០២ ដល់ ឆ្នាំ ២០១៣​។

ទីតាំង​យានដ្ឋាន​ជួសជុល​ និង​មាន​បំ​ណង​ទិ​ញ​រ​ថយ​ន្ត​ថ្មីរបស់ ក្រុមហ៊ុន ភ្នំពេញ ហុងដា នៅទល់មុខ អាកាសយានដ្ឋាន អន្តរជាតិ ភ្នំពេញ​។ កម្មវិធី​នេះ ចាប់ផ្តើម​ពីថ្ងៃ​នេះ​ដល់ ថ្ងៃ ៣០ វិច្ជិកា ឆ្នាំ​២០១៨ នេះ​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ធ្វើការ​ទំនាក់ទំនង មក​ក្រុមហ៊ុន​ផ្ទាល់ ៖ 093 557 768 / 017 673 763 / 092 284 400 ឬ ក៏​អាច​ចូល​ទៅកាន់​គេហ​ទំព័រ​ខាងក្រោម ដើម្បី​ត្រួត​ពិ​និត្យ​អំពី​លេខកូដ រ​ថយ​ន្តថា​ត្រូវ​ផ្លាស់ប្តូ​រពោង​សុវត្ថិភាព ឬ​អត់ ៖ www.myhondaairbag.com

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទថ្មី