នៅអឺរ៉ុប អ្នក​ចង់​ប្រើ​សេវា Google ត្រូ​វ​បង់លុយ

  • 2018-10-22 07:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​ Google ​បញ្ជាក់​ថា​ខ្លួន​នឹង​ផ្តល់​ License (គិត​កម្រៃ​) សម្រាប់​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ និង​ Tablet នៅ​អឺរ៉ុប​ដែល​ចង់​បញ្ចូល​​កម្មវិធី Google Play App Store, Maps, Gmail និង​ YouTube។ License មួយ​ទៀត​ រួម​ទាំង​ Search Engine របស់​ Google និង​ Chrome Browser ផង​ដែរ​។ នេះទំនងជាការឆ្លើយតបទៅនឹងការ​ផាកពិន័យ​ក្នុង​ទំហំ​ទឹកប្រាក់​ ៥ ពាន់​លាន​ដុល្លារ​ ដោយ​សហភាព​អឺរ៉ុប​ក្នុង​ខែ​កក្កដា​។

ប្រធាន​ផ្នែក​ Android របស់​ Google លោក​ Hiroshi Lockheimer លើក​ឡើង​ថា​ ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ផ្តល់​ License ​នៅ​ថ្ងៃ​ទី​ ២៦ ខែ​តុលា​ ប៉ុន្តែ​តម្លៃ​ប៉ុន្មាន​មិន​ទាន់​បញ្ជាក់​នៅ​ឡើយ​ទេ​។

លោក​ Lockheimer បាន​សរសេរ​ក្នុង​ Blog ថា​៖ "តាំង​ពី​មាន​ការ​ដំឡើង​កម្មវិធី​ Google Search និង​ Chrome រួម​គ្នា​ជាមួយ​កម្មវិធី​ដទៃ​ទៀត​ បាន​ជួយ​​ជំរុញ​ដល់​កិច្ចការ​អភិវឌ្ឍន៍​ រួមទាំងការ​ផ្តល់​ការ​ប្រើប្រាស់​ Android ដោយ​ឥត​គិត​ថ្លៃ​។ យើង​នឹង​ផ្តល់​ជូន​ License បង់​កម្រៃ​ថ្មី​មួយ​សម្រាប់​ស្មាតហ្វូន​ និង​ Tablet ដែល​នាំ​ចូល​តំបន់​សេដ្ឋកិច្ច​អឺរ៉ុប​ (European Economic Area) ខណៈ​ Android នៅ​អាច​ប្រើ​ឥត​គិត​ថ្លៃ​ (Open Source)។"

សម្រាប់​ Google នេះ​ជា​ការ​ផ្លាស់ប្ដូរ​សំខាន់​មួយ​សម្រាប់​ជំនួញ​ផ្នែក​ Mobile ជា​រួម​គឺ​ផ្តល់​ Android ប្រើ​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​ក្រុមហ៊ុន​បែងចែក​តម្រូវ​ការ​ប្រើប្រាស់​សេវាកម្ម​ខ្លួន​ ដូចជា​ការ​ស្រាវជ្រាវ​ និង​កម្មវិធី​បើក​អ៊ីនធឺណិត​។ ក្រុមហ៊ុន​មេ​របស់​ Google គឺ​ Alphabet ទទួល​បាន​ ៩០% នៃ​ការ​លក់​ប្រចាំឆ្នាំ​ចំនួន​ ១០០ ពាន់​លាន​ដុល្លារ​ ពី​មុខងារ​ស្រាវជ្រាវ​ និង​ពាណិជ្ជកម្ម​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន