បន្ទាន់ ការ​ប្រកួត​ NET2018 ត្រូវ​ពន្យារពេល១សប្តាហ៍​

  • 2018-10-21 02:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​កីឡា​អេឡិចត្រូនិក​ជ្រើស​ជើង​ឯក​ប្រចាំ​ឆ្នាំ​២០១៨​នឹង​ត្រូវ​ពន្យារ​ពេល​១​សប្តាហ៍​គ្រប់​តំបន់​ជម្រុះ​៥​ទូទាំង​ប្រទេស​តែ​ម្តង ដូច្នេះ​សម្រាប់​ក្រុម​កីឡា​អេឡិចត្រូនិក​ណា​ដែល​មិន​ទាន់​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​​គឺ​នៅ​មាន​ឱកាស​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។

រូប​ភាព​ប្រកួត​ជើងឯកកាល​ពី​ឆ្នាំ​២០១៧

តាម​សេចក្តី​ប្រកាស​របស់​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​នៃ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​​គឺ​ត្រូវ​បាន​ប្រកាស​​ពន្យារ​ពេល​ដូច​ខាង​ក្រោម៖ - តំបន់​ទី​១៖ ខេត្ត​កំពង់ចាម​ ក្រចេះ ស្ទឹងត្រែង រតនគីរី និង​មណ្ឌលគីរី **លើក​ពីថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ ទៅ​​​ប្រកួត​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា** ឆ្នាំ​២០១៨។ - តំបន់​ទី​២៖ ខេត្ត​​កំពង់ធំ ព្រះ​វិហារ​ សៀមរាប​ និង​ឧត្តរមានជ័យ​ ​** លើក​​ពី​ថ្ងៃ​ទី​៣​ ខែ​វិច្ឆិកា ទៅ​​ប្រកួត​ថ្ងៃ​ទី​​១០​ ខែ​វិច្ឆិកា** ឆ្នាំ​២០១៨។ - តំបន់​ទី​៣៖ ខេត្ត​​កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់ដំបង​ ប៉ៃលិន​ និង​បន្ទាយមានជ័យ​ **លើក​​ពីថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ទៅ​ ​​ប្រកួត​ថ្ងៃ​ទី​​១៧​​ ខែ​វិច្ឆិកា** ឆ្នាំ​២០១៨។​ - តំបន់​ទី​៤៖ ខេត្ត​តាកែវ កំពត​ ក្រុង​ព្រះសីហនុ​ កោះកុង​ និង​កំពង់ស្ពឺ​ **​លើក​ពី​ថ្ងៃ​ទី​២៥​ ខែ​វិច្ឆិកា ទៅ​​ប្រកួត​ថ្ងៃ​ទី​​១​ ខែ​ធ្នូ** ឆ្នាំ​២០១៨។​ - តំបន់​ទី​៥៖ រាជ​ធានី​ភ្នំពេញ​ ខេត្ត​កណ្តាល​ ព្រៃវែង​ និង​ស្វាយរៀង​ **លើក​ពី​ថ្ងៃ​ទី​​​១ ខែ​ធ្នូ​ ទៅ​​ប្រកួត​ថ្ងៃ​ទី​​៨​ ខែ​​ធ្នូ** ឆ្នាំ​២០១៨។

  • ចំពោះ​ការ​ប្រកួត​ ​ជុំ​ផ្តាច់​ព្រ័ត្រទូទាំង​ប្រទេស​ និង​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​ MATIC 2019 មិន​មាន​ការ​ផ្លាស់​ប្តូរ​ទេ​គឺ​នៅ​រក្សា​ថ្ងៃ​ទី១២ ​១៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​ផ្សារ​ទំនើប អ៊ីអនសែនសុខ។

ជុំ​វិញ​ការ​លើក​ពេល​ប្រកួត​តំបន់​ជម្រុះ​ទាំង​៥​ត្រូវ​បាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បញ្ជាក់​ថា ដោយ​សារ​បញ្ចេកទេស​រៀប​ចំ​មិន​ទាន់​រួច​រាល់​ឲ្យ​ទាន់​ពេល​វេលា​ ដូច្នេះ​ត្រូវ​លើក​ពេល​​១​សប្តាហ៍​ទើប​ត្រៀម​ខ្លួន​ឲ្យ​បាន​រួច​រាល់​សម្រាប់​ខេត្ត​ទាំង​អស់​នៃ​តំបន់​ទាំង​៥៕

សកម្មភាព​ប្រកួត​កន្លង​មក

អត្ថបទ៖ ជាន ចាន់រ៉ា