ជប៉ុនកំពុងជួបបញ្ហាធំមួយ ក្រោយចិនបញ្ឈប់ការនាំចូលសំរាម

  • 2018-10-22 03:03:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាក​សំណល់​ប្លាស្ទិក កំពុង​កើន​ឡើង​យ៉ាង​គំហុក​ក្នុង​ប្រទេស​ជប៉ុន​ដែល​អាជ្ញាធរ​ក្នុង​តំបន់​ជា​ច្រើន​ព្យាយាម​ដោះ​ស្រាយ ក្រោយ​ពេល​ប្រទេស​ចិន​បញ្ឈប់​ការ​នាំ​ចូល​សំរាម​កាល​ពី​ចុង​ឆ្នាំមុន។

យោង​តាម​ការ​ស្ទង់​មតិ​របស់​ក្រសួង​ឲ្យ​ដឹង​ថា ចំនួន​កាក​សំណល់​ប្លាស្ទិក​ដែល​ផ្ទុក​នៅ​ក្រុមហ៊ុន​កាកសំណល់​ក្នុង​តំបន់ បាន​បន្ដ​កើនឡើង​ចន្លោះ​ខែ​មករា និង​ខែ​កក្កដា។ លើស​ពី​នេះ​ទៀត របាយការណ៍​មួយ​ចំនួន បង្ហាញ​ថា​ចំនួន​ប្លាស្ទិក​កើន​ឡើង​ហួស​កំណត់​ទៀត​ផង។ ប្រទេស​ជប៉ុន បាន​នាំ​ចេញ​កាក​សំណល់​ប្លាស្ទិក​ប្រមាណ ១,៥ លាន​តោន ក្នុង​មួយ​ឆ្នាំ ហើយ ​ពាក់​កណ្តាល​ត្រូវ​បាន​នាំ​ទៅ​ប្រទេស​ចិន​សម្រាប់​ការ​កែច្នៃឡើងវិញ។ ប៉ុន្តែ​កាលពី​ចុង​ឆ្នាំ ២០១៧ ប្រទេស​ចិន ឈប់​ទទួល​យក​កាក​សំណល់​ប្លាស្ទិក​ដោយ​សារ​ព្រួយ​បារម្ភ​អំពី​ការ​បំពុល​បរិស្ថាន។

ទោះយ៉ាងណាក៏ដោយ ក្រសួង​បរិស្ថាន​កំពុង​ចងក្រង​យុទ្ធសាស្រ្ត​ដើម្បី​កាត់​បន្ថយ​កាក​សំណល់​ប្លាស្ទិក ហើយ​កំពុង​ពិចារណា​ពី​វិធានការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក​ឲ្យ​បាន ២៥ ភាគរយ​នៅ​ឆ្នាំ ២០៣០ ហើយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ងាក​មកប្រើប្រាស់​ប្លាស្ទិក​ជីវសាស្ត្រ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​វិញ៕

ប្រភព៖ Japantimes   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី