ជប៉ុន ប្រកាសរកមនុស្ស មកនៅក្នុងស្ថានីយអវកាសសិប្បនិម្មិត ២សប្តាហ៍ ឲ្យរង្វាន់ខ្ទង់ពាន់ដុល្លារ

  • 2018-10-22 07:19:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ភ្នាក់ងារ​អវកាស​របស់​ប្រទេស​ជប៉ុន Japan Aerospace Exploration Agency (JAXA) បាន​ប្រកាស​ស្វែងរក​មនុស្ស​អាយុ​ក្រោម ៥៥ឆ្នាំ មាន​សុខភាព​ល្អ និង មាន​ឆន្ទៈ ដើម្បី​ចំណាយ​ពេល ២សប្តាហ៍ រស់​នៅ​ដាច់ស្រយាល​ក្នុង​ស្ថានីយ​អវកាស​សិប្បនិម្មិត ជាមួយ​នឹង​ថ្នូរ​ទឹកប្រាក់​ចំនួន ៣៨០ ០០០យ៉េន ឬ​ប្រហែល ៣ ៥០០ដុល្លារ។

ទីភ្នាក់ងារ​អវកាស​ខាង​លើ​ត្រូវ​ការ​មនុស្ស​យ៉ាងហោចណាស់​ចំនួន ៨នាក់ ដើម្បី​ចំណាយ​ពេល ១៤ថ្ងៃ និង ១៣យប់ នៅ​ក្នុង​ស្ថានីយ​អវកាស​សិប្បនិម្មិត​នោះ។ ការ​ធ្វើ​ដូច្នេះ​គឺ​ដើម្បី​សិក្សា​ពី​ភាព​តានតឹង ឲ្យ​បាន​ត្រឹមត្រូវ​បន្ថែម​ទៀត សម្រាប់​អវកាសយានិក​ពិត​ប្រាកដ​របស់​ទីភ្នាក់ងារ JAXA ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​លំហ​អវកាស​រយៈពេល​យូរ។

អ្នក​ដែល​ត្រូវ​បាន​ជ្រើសរើស នឹង​ត្រូវ​ចាក់​សោ​នៅ​ខាង​ក្នុង​មជ្ឈមណ្ឌល​អវកាស Tsukuba Space Center ហើយ​មិន​អនុញ្ញាត​ឲ្យ​យក​ទ្រព្យសម្បត្តិ ឬ​របស់របរ​ផ្ទាល់ខ្លួន​ចូល​ជាមួយ​ឡើយ។ នៅ​ក្នុង​នោះ ពួកគេ​នឹង​រស់​នៅ​ប្រៀប​ដូច​ជា​នៅ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​ពិត​ប្រាកដ​អីចឹង។ ជាមួយ​គ្នា​នេះ​ដែរ ក្នុង​អំឡុង​ពេល​អនុវត្ត អ្នក​ចូលរួម​នឹង​ត្រូវ​បាន​ប្រគល់​ភារកិច្ច​ផ្សេងៗ​ជា​ច្រើន ខណៈ​អ្នកវិទ្យាសាស្ត្រ​នឹង​រង់ចាំ​វាស់​កម្រិត​ស្ត្រេស​របស់​ពួកគេ៕

ចុច​អាន៖

ប្រភព៖ soranews24   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី