សរុប​ព្រឹត្តិការណ៍​ធំៗ​មនុស្ស​ចូលរួម​ដល់ខ្ទង់ពាន់​នាក់ ធ្វើ​ថ្ងៃ​តែ​មួយ​នៅ​កោះ​ពេជ្រ

  • 2018-10-22 10:22:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ការ​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​មហារីក​សុដន់​ដោយ​ឥត​គិត​ថ្លៃ ដោយ​គ្រូ​ពេទ្យ​ជំនាញ មាន​មនុស្ស​ចូលរួម​ប្រមាណ ១ ៣០០នាក់
  • ក្បួន​ដើរ​សប្បុរស​ធម៌​ពណ៌​ផ្កាឈូក (Pink Walk) មាន​មនុស្ស​ជិត ២ ០០០នាក់
  • ការ​រាំ​ហ្សាំបារ មាន​អ្នក​ចូលរួម​ប្រហែល ៨០០នាក់
  • ការ​សន្ទនា​ណែនាំ និង​លើក​ទឹកចិត្ត​ពី​អ្នក​ជា​សះស្បើយ​ពី​ជំងឺ​មហារីក​សុដន់ ដែល​ធ្វើ​ឡើង​មុន​ការ​ប្រគំ​តន្ត្រី​ដោយ​តារា​ល្បីៗ មាន​មនុស្ស​ទស្សនា​ជាង ២០ ០០០នាក់
  • ប្រមូល​ថវិកា​បាន ៣០ ០០០ដុល្លារ ឲ្យ​ទៅ​មន្ទីរ​ពេទ្យ​ព្រះសីហនុ មណ្ឌល​នៃ​ក្ដី​សង្ឃឹម ដែល​ជា​មន្ទីរ​ពេទ្យ​សប្បុរសធម៌ ហើយ​ព្យាបាល​ជំងឺ​មហារីក​សុដន់​យូរ​ជាង​គេ​នៅ​កម្ពុជា

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត AIA បាន​រៀបចំ​ព្រឹត្តិការណ៍​ធំ​មួយ​នៅ​កោះ​ពេជ្រ កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ដើម្បី​ចូល​រួម​លើក​កម្ពស់​ការ​យល់​ដឹង​ពី​ជំងឺ​មហារីក​សុដន់​នៅ​កម្ពុជា ដោយ​ឲ្យ​ឈ្មោះ​ថា FIT FOR HOPE by AIA។

លោក Richard Bates អគ្គនាយក AIA Cambodia

លោក Richard Bates អគ្គនាយក AIA Cambodia បាន​និយាយ​ថា ទឹក​ប្រាក់ ៣០ ០០០ដុល្លារ ដែល​ប្រមូល​បាន​ពី​កម្មវិធី FIT FOR HOPE by AIA ឆ្នាំ​នេះ គឺ​ច្រើន​ជាង​ឆ្នាំ​មុន ៣ដង ហើយ​អាច​ជួយ​មនុស្ស​ជាង ៤ ០០០ ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​វិទ្យុសាស្ត្រ (X-Ray) បាន ឬ​ជួយ​មនុស្ស​ច្រើន​ជាង ១ ៣០០នាក់ ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​ការ​វិភាគ​រក​កោសិកា​មហា​រីក។

មុន​មក​ដល់​ថ្ងៃ​ធ្វើ​កម្មវិធី​ធំ​ខាង​លើ ព្រឹត្តិការណ៍ FIT FOR HOPE by AIA ក៏​មាន​កម្មវិធី​ជាច្រើន​ទៀត ដែល​ចាប់​ផ្ដើម​តាំង​ពី​ពាក់​កណ្ដាល​ខែ​កញ្ញា​មក​ម្ល៉េះ ដែល​មាន​ដូចជា ការ​ផ្សព្វផ្សាយ​ចំពោះ​បណ្ដា​បុគ្គលិក និង​ទីប្រឹក្សា​ផែនការ​ជីវិត AIA ការ​ផ្សព្វផ្សាយ និង​គាំទ្រ​លើ​បណ្ដាញ​សង្គម ដោយ​តារា​ល្បីៗ និង​សារព័ត៌មាន សិក្ខា​សាលា​ដល់​និស្សិត​ជាដើម៕

សកម្មភាព Pink Walk
សកម្មភាព Pink Walk
សកម្មភាព Pink Walk
សកម្មភាព Pink Walk
សកម្មភាព Pink Walk
សកម្មភាព Pink Walk
សកម្មភាព Pink Walk
សកម្មភាព Pink Walk
សកម្មភាពការ​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​មហារីក​សុដន់​ដោយ​ឥត​គិត​ថ្លៃ
សកម្មភាពការ​ពិនិត្យ និង​ពិគ្រោះ​ជំងឺ​មហារីក​សុដន់​ដោយ​ឥត​គិត​ថ្លៃ

អត្ថបទ៖ វិទូ