មកមើលសម្រស់តាក់ស៊ីស្រីស្អាតបំផុតនៅជប៉ុន ទោះស្ទះរាប់ម៉ោងក៏មិនធុញ
- 2018-10-23 02:59:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកមើលសម្រស់តាក់ស៊ីស្រីស្អាតបំផុតនៅជប៉ុន ទោះស្ទះរាប់ម៉ោងក៏មិនធុញ
ចន្លោះមិនឃើញ
រាល់ពេលធ្វើដំណើរតាមរថយន្ត ហើយជួបបញ្ហាកកស្ទះចរាចរ មនុស្សជាច្រើនតែងចាត់ទុកវាថាជារឿងដ៏អាក្រក់បំផុត ប៉ុន្តែវាអាចនឹងល្អប្រសើរ បើសិនជាអ្នកកំពុងតែជិះនៅក្នុងរថយន្តតាក់ស៊ី ដែលបើកបរដោយ នាង Ikuta Kana តាក់ស៊ីស្រីស្អាតបំផុតក្នុងប្រទេសជប៉ុន។
នាង Ikuta ដែលមានអាជីពជាតារាម៉ូដែល បានចាប់យកអាជីពទី២ ជាអ្នកបើកបរតាក់ស៊ី ដោយសារតែភាពមិនស្ថិតស្ថេរនៃការងារម៉ូដែល។ អស់រយៈពេល ២ឆ្នាំ មកហើយដែលស្រីស្អាតវ័យ ២៤ឆ្នាំ មកពីខេត្ត Nagano រូបនេះ គឺជាសមាជិកក្នុងក្រុមតារាម៉ូដែល Mina Mates នៃទស្សនាវដ្ដី Mina។ ក្រោយមក នារីបញ្ចប់ការសិក្សាថ្នាក់សកលវិទ្យាល័យរូបនេះ ទទួលបានប័ណ្ណបើកបរ និងបានចូលរួមជាមួយគម្រោង «Asuka Traffic Dream Project»។
ក្រៅពីការបើកបរ នាង Ikuta ដែលមានរហស្សនាមថា Miss Asuka ក៏ជាអ្នកតំណាងឲ្យក្រុមហ៊ុនតាក់ស៊ីនោះផងដែរ។ បច្ចុប្បន្ននេះ នាង Ikuta បានឆ្លងកាត់បទពិសោធន៍ក្នុងអាជីពរត់តាក់ស៊ី អស់រយៈពេល ១ឆ្នាំកន្លះមកហើយ តែនាងនៅតែសប្បាយរីករាយជាមួយនឹងអាជីពជាតារាម៉ូដែលដដែល៕
ចុចអាន៖