ទូរសព្ទ Gaming មាន RAM ទំហំ ១០ GB តម្លៃ​ត្រឹម ៦០០ ដុល្លារ

  • 2018-10-24 02:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី Black Shark ​បង្ហាញ​ខ្លួន​បាន​ ៦ ខែ​ ក្រុមហ៊ុន​ Xiaomi បាន​បញ្ចេញ​ស្មាតហ្វូន​ Gaming ជំនាន់​ថ្មី​មួយ​ទៀត​ជា​ម៉ូដែល​ Black Shark Helo ដែល​មាន​ RAM ទំហំ​ធំ​ដល់​​ ១០ GB ឯណោះ។

ដូច​ស្មាតហ្វូន​កំពូល​ដទៃ​ទៀត​ដែរ​ Black Shark Helo គឺ​មាន​បំពាក់​ដោយ​បន្ទះ​ឈីប​ Snapdragon 845 និង​មាន​ជម្រើស RAM/​អង្គ​ផ្ទុក​ទិន្នន័យ ចំនួន​បី​ប្រភេទ​ខុសៗ​គ្នា។ ទី​មួយ​ RAM ទំហំ​ ៦ GB/​អង្គ​ផ្ទុក​ ១២៨ GB តម្លៃ​ប្រមាណ​ ៤៦១ ដុល្លារ , ទី​ពីរ RAM ទំហំ​ ៨ GB/អង្គ​ផ្ទុក​ ១២៨ GB តម្លៃ ៥០៤ ដុល្លារ និង​ទី​បី​ RAM ១០ GB/អង្គ​ផ្ទុក ២៥៦ GB តម្លៃ ៦០៥ ដុល្លារ ជា​តម្លៃ​នៅ​ប្រទេស​ចិន។

Black Shark Helo ក៏​មាន​បំពាក់​នូវ​​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ Dual Pipe Liquid-Cooling ដែល​អាច​ជួយ​បញ្ចុះ​កម្ដៅ​ពេល​លេង​ហ្គេម​ធំៗ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ លើ​ស្មាតហ្វូន​នេះ​ក៏​មាន​ប៊ូតុង​ Shark Space ដោយ​ពេល​ដំណើរ​ការ​ទៅ​ ជួយ​បង្កើន​​ល្បឿន​ដល់​ការ​លេង​ហ្គេម។

ខាង​ក្រោម​នេះ​ជា​លក្ខណៈ​សម្បត្តិ​បន្ថែម​របស់​ Black Shark Helo ៖

  • អេក្រង់​ AMOLED ទំហំ​ ៦ អ៊ីញ​ អាច​បង្ហាញ​រូប​ក្នុង​កម្រិត​​ Full HD
  • កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​​កម្រិត ២០ MP + ១២ MP
  • កាមេរ៉ា​មុខ​កម្រិត ២០ MP
  • ​ថ្ម​ទំហំ ៤០០០ mAh អាច​ទ្រាំទ្រ​នឹង​បច្ចេកវិទ្យា​សាក​ថ្ម​ឆាប់​ពេញ
  • មាន​រន្ធ​បំពង​សំឡេង​បែប​ស្តេរ៉េអូ​
  • ​​​​​​បច្ចុប្បន្ន​មាន​លក់​តែ​នៅ​ប្រទេស​ចិន​ប៉ុណ្ណោះ

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី