Prius ស៊េរី ២០១០ តម្លៃជាង​ពឺរម៉ឺនដុល្លារ មានការ​ផ្លាស់ប្តូរ​ច្រើន​ ត្រូវចិត្ត​អ្នក​ចូលចិត្ត​រថយន្ត​ស៊ីសាំង​តិច

  • 2018-10-24 03:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​​ប្រភេទ​ឡាន​មួយ​ទឹក​កំពុង​មាន​ទី​ផ្សារ Toyota Prius ជា​ជម្រើស​មួយ​សម្រាប់​អ្នក​​ចង់​បាន​ឡាន​ស៊ី​សាំង​តិច។

កំពុង​មាន​ការ​ប្រើ​ប្រាស់​និង​មាន​លក់​លើ​ទី​ផ្សារ​ជា​ច្រើន​ចាប់​ពី​ស៊េរី​ឆ្នាំ ២០០៤ ដល់ ២០០៧ តម្លៃ​ចន្លោះ​ពី ១ ០០០០ ទៅ ១ ៦០០០ ដុល្លារ តាម​ពណ៌​ Option និង​គុណភាព។

ដោយ​ឡែក​ចំពោះ Prius ស៊េរី ២០១០ ហាក់​​មាន​ទីផ្សារ​ច្រើន​គួរ​សម​សម្រាប់​មួយ​រយះ​ចុង​ក្រោយ​នេះ​ដោយ​មាន​តាំង​លក់​នៅ​តាម​ការាស​ជា​ហូរហែ។ Prius ស៊េរី​ឆ្នាំ​ ២០១០ មួយ​ទឹក​លក់​នៅ​លើ​ទីផ្សារ​ក្នុង​ស្រុក​បច្ចុប្បន្ន​មាន​តម្លៃ​ប្រមាណ​ជា ២ ៥៥០០ ដុល្លារ សម្រាប់​ពណ៌​ស តម្លៃ​ប្រមាណ​ជា ២ ៤០០០ ដុល្លារ សម្រាប់​ពណ៌​ទឹក​មាស និង​តម្លៃប្រមាណ​ជា ២ ៣០០០ ដុល្លារ ​សម្រាប់​ពណ៌​ក្រហម ខៀវ ប្រផេះ ជា​ដើម។

ចំណុច​ពិសេសៗ​លើ​ Prius ស៊េរី​ឆ្នាំ​ ២០១០ មាន៖

  • មុខងារ​លាង​សម្អាត​អំពូល​ខាង​មុខ
  • Sensor ជំនួយ​ពេល​ចូល​ចត
  • ប្រព័ន្ធ​​បំពង​សំឡេង​ JBL កម្រិត​ Premium និង​
  • កៅអី​តៃកុង​អាច​​សារ៉េ​បាន​ដោយ​ប៊ូតុង​ស្វ័យប្រវត្តិ។

លក្ខណៈ​បច្ចេកទេស

  • Toyota Prius ឆ្នាំ​ ២០១០ មាន​ម៉ាស៊ីន​ចំណុះ​ ១,៨ លីត្រ មាន​ស៊ីឡាំង​ ៤ បន្ថែម​ជា​មួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ អាច​​ជួយ​ឲ្យ​ប្រព័ន្ធ​ Hybrid អាច​បង្កើន​កម្លាំង​សរុប​បាន ១៣៤ សេះ។

  • កម្រិត​ស៊ី​សាំង​បើក​បរ​ក្នុង​ក្រុង​ ១០០ គ.ម ស៊ី​សាំង​ ៤,៦ លីត្រ និង​បើក​ផ្លូវ​ឆ្ងាយ​ ១០០ គីឡូម៉ែត្រ​ស៊ីសាំង​ ៤,៩ លីត្រ។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

រូប​ភាព​ឃ្លាំង​លក់​រថយន្ត 288 Garage។

បញ្ជាក់៖ តម្លៃ​អាច​ប្រែ​ប្រួល​នៅ​​​តាម​ឃ្លាំង​បន្ទាប់​ពី​ចុះ​ផ្សាយ តម្លៃ​នៅ​ឃ្លាំង 288 Garage និង​តាម​ឃ្លាំង​មួយ​ចំនួន។

ចុចអានបន្ត

ប្រភពរូបថត៖ ឃ្លាំង​លក់​រថយន្ត 288 Garage

អត្ថបទពេញនិយម