អស់សេចក្តី ស៊ិន ឧត្តមផល្លា ស្រាយមន្ទិលរឿងអតីតតារាសម្ដែង ច័ន្ទ រិទ្ធមេធានី ធ្លាក់ខ្លួនរត់ម៉ូតូកង់បី

  • 2018-10-24 07:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​សារព័ត៌មាន​ក្នុង​ស្រុក​ជាច្រើន​បាន​ចុះ​ផ្សាយ​ព្រោង​ព្រាង​អំពី​ករណី​អតីត​តារា​សម្តែង​ដ៏​ល្បីល្បាញ​ទសវត្សរ៍ ៨០-៩០ លោក ច័ន្ទ រិទ្ធមេធានី ធ្លាក់​ខ្លួន​រត់​ម៉ូតូ​កង់​បី​យក​ប្រាក់​ចិញ្ចឹម​ជីវិត។ ទោះ​យ៉ាង​ណា​ដំណឹង​នេះ​មិន​ត្រូវ​បាន សាមី​ខ្លួន​ចេញ​មុខ​បកស្រាយ​ឡើយ ប្រការ​នេះ​ធ្វើ​ឲ្យ​មហាជន​ហាក់​មិន​អស់​ចិត្ត​សោះ​ឡើយ។

លោក ច័ន្ទ រិទ្ធមេធានី និងអ្នកនាង អម្ពរ ទេវី

ចម្ងល់​នេះ​ត្រូវ​បាន អ្នកនាង ស៊ិន ឧត្តមផល្លា ដែល​ជា​ម្ចាស់​ផេក Movie Star research បក​ស្រាយ​អស់​សេចក្តី​ថា កំពូល​តារា​សម្ដែង​ដ៏​ល្បី​ល្បាញ លោក ច័ន្ទ រិទ្ធមេធានី ពិត​ជា​មាន​មុខ​របរ​រត់​កង់បី​ពិត​មែន ដោយ​សព្វ​ថ្ងៃ​លោក​រស់​នៅ​ផ្សារ​ក្រមួន ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម រាជធានី​ភ្នំពេញ ជាមួយ​គ្រួសារ​ខាង​ប្រពន្ធ។ លោក​បាន​ឲ្យ​អ្នកនាង ស៊ិន ឧត្តមផល្លា ដឹងថា កន្លង​មក​ខាង​ក្រុមហ៊ុន​ផលិត​កុន បាន​ទាក់​ទង​មក​លោក ដើម្បី​ថត​ភាពយន្ត ប៉ុន្តែ​លោក​មិន​ទាន់​ចង់​ចូល​ប្រលូក​អាជីព​ចាស់​វិញ​ឡើយ ដោយសារ​តែ​លោក​ចង់​រស់នៅ​ក្នុង​ជីវិត​សាមញ្ញ។

អ្នកនាង ស៊ិន ឧត្តមផល្លា

ទោះ​យ៉ាងណា លោក​ពិតជា​មាន​ការ​នឹក​រលឹក​ដល់​មិត្ត​សិល្បករ​រួម​ជំនាន់ ដែល​ធ្លាប់​សម្តែង​រួមគ្នា​ដូចជា អ្នកនាង អម្ពរ ទេវី លោក ទេព រិនដារ៉ូ អ្នកនាង នារី រ័ត្នគន្ធា ជាដើម។ លោក​ថា ធ្លាប់​ជា​តារា​សម្ដែង​ម្នាក់ លោក​ពិត​ជា​មាន​ការ​ខ្មាស​អៀន ក្រោយ​ពេល​ដែល​លោក​ក្លាយ​ជា​អ្នក​រត់​កង់​បី មិន​ចង់​ចេញ​មុខ​ជួប​គេ​ឯង​នោះ​ទេ។

លោក ច័ន្ទ រិទ្ធមេធានី ពេលបច្ចុប្បន្ន

ក្រៅ​ពី​ធ្លាក់​ខ្លួន​រត់​កង់បី អតីត​តារា​សម្តែង​ដែល​មាន​ទម្រង់​មុខ​ដូច​តារា​បូលីវូដ​រូប​នេះ ក៏​មាន​ជំងឺ​លើស​ឈាម​ប្រចាំ​កាយ​ផង​ដែរ តែ​ដាច់​ខាត​លោក​មិន​លើក​ដៃ​សំពះ​សុំ​ជំនួយ​ពី​មហាជន​ឡើយ នេះ​ក៏​ព្រោះ​តែ​លោក មិន​ឲ្យ​គេ​មើល​ងាយ​តារា​ជំនាន់​មុន​ដាច់​ខាត៕

លោក ច័ន្ទ រិទ្ធមេធានី និងអ្នកនាង នារី រ័ត្នគន្ធា

អត្ថបទ៖ ដេត ធន្នី