តោះ!​ ស្វែងយល់​លំអិត​អំពី​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​

  • 2018-10-25 00:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​មហាជន​មួយ​ចំនួន​ ភាគ​ច្រើន​មាន​ការ​ភាន់ច្រឡំ​កីឡា​កាយសម្ព័ន្ធ​ នេះ​ទៅ​និង​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត​ ដែល​មាន​ពាក្យ​សម្ព័ន្ធ​ដូច​គ្នា​ ឬ​ច្រឡំ​ទៅ​និង​កីឡា​កាយ​វប្បកម្ម​ជា​ដើម។​

សកម្មភាពហ្វឹកហាត់

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ ណយ​ ផាន់ណា​ អគ្គលេខាធិការ​ និង​ជា​គ្រូ​បង្វឹក​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​បាន​លើក​ឡើង​ថា​ ប្រភេទ​កីឡា​មួយ​នេះ​ មាន​ដើមកំណើត​មក​ប្រទេស​ក្រិក​ អំឡុង​ឆ្នាំ​១៧៧៤​ មក​ម្ល៉េះ។​ កីឡា​មួយ​នេះ​ចូល​មក​កម្ពុជា​តាំង​ពី​ឆ្នាំ​១៩៦៨​ ម្ដង​ហើយ​ ប៉ុន្តែ​ត្រូវ​បាត់បង់​ទៅ​វិញ​ដោយ​សារ​សង្គ្រាម​ ទើប​តែ​ឆ្នាំ​១៩៨៣​ ក៏​ចាប់​ផ្ដើម​មាន​វត្តមាន​ជា​ថ្មី​រហូត​ដល់​ ១៩៨៥​ មាន​ការ​ទទួល​ស្គាល់​ផ្លូវការ​ ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ នៅ​ឆ្នាំ​១៩៩៤​ សហព័ន្ធ​មួយ​នេះ​ត្រូវ​បាន​ទទួល​ស្គាល់​ពីអន្តរជាតិ​រហូត​ដល់បច្ចុប្បន្ន​នេះ។​

ឧបករណ៍​ហ្វឹកហាត់​

ឥលូវ​នេះ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា​ មាន​ឯកឧត្ដម​ ថោង​ ខុន​ ជា​ប្រធាន​សហព័ន្ធ​ និង​អនុប្រធាន​ លោក​ឧកញ៉ា​ សុខ​ ហុង​ និង​សមាជិក​ប្រតិបត្តិ​មួយ​ចំនួន​ទៀត។​ បើ​និយាយ​ពី​កីឡាករ​ កីឡា​ការិនី​សរុប​ចន្លោះ​ពី​ ១៦០-១៨០​នាក់។​

លោក ណយ ផាន់ណា

កាយសម្ព័ន្ធ​ជា​ប្រភេទ​កីឡា​មូលដ្ឋាន​គ្រឹះ​នៃ​ប្រភេទ​ជា​ច្រើន​ទៀត។​ ការ​ហ្វឹកហាត់​ ក៏​ដូច​ជា​ការ​ប្រកួត​គឺ​ប្រើ​កម្លាំង​សុទ្ធ​តែ​ម្ដង​ ហើយ​បើ​និយាយ​ពី​បច្ចេកទេស​ហ្វឹកហាត់​វិញ​ គឺ​ត្រូវ​ការ​កម្លាំង​ ភាព​រហ័សរហួន​ ទន់ភ្លន់​ ព្រោះ​លក្ខណៈ​បច្ចេកទេស​គឺ​ភាគច្រើន​លោត​លើ​លំហ។​ ដូច្នេះ​ការ​ហ្វឹកហាត់​កីឡា​មួយ​នេះ​មាន​ការ​លំបាក​ខ្លាំង និង​អាច​ចំណាយ​ពេល​យ៉ាង​ហោច​ណាស់​ ១២​ឆ្នាំ​ផង​ដែរ​ ទើប​មាន​សមត្ថភាព​ អាច​ប្រកួត​ប្រជែង​យក​មេដាយ​លើ​ឆាក​អន្តរជាតិ​បាន៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី