ហ៊ុន ច័ន្ទរាជ្យ៖ ខ្ញុំរង់ចាំថ្ងៃនេះយូរហើយ
- 2018-10-24 04:27:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ៊ុន ច័ន្ទរាជ្យ៖ ខ្ញុំរង់ចាំថ្ងៃនេះយូរហើយ
ចន្លោះមិនឃើញ
គ្រូប្រដាល់ MMA ហ៊ុន ច័ន្ទរាជ្យ ថារង់ចាំថ្ងៃប្រកាសបើកទទួលស្គាល់ជាផ្លូវការ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា នេះហើយយូរហើយ ព្រោះចេញទៅប្រកួតលើកមុនៗ គឺបានត្រឹមចេញតំណាងក្លឹបឯកជនផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា ពិតជាសប្បាយរីករាយដែលសហព័ន្ធ MMA នេះបើកដំណើរការជាថ្មីឡើងវិញ បន្ទាប់ពីអាក់ខាន និងមិនមានសកម្មភាពយូរណាស់មកហើយ។ ពីមុនកីឡាករចេញទៅប្រកួតនៅក្រៅប្រទេស ដូចជា One Championships FMD និងកម្មវិធីអន្តរជាតិមួយចំនួនទៀតនោះ គឺបានត្រឹមតែតំណាងឲ្យក្លឹបប៉ុណ្ណោះ ប៉ុន្តែឥលូវចេញប្រកួតចាប់ពីពេលនេះ អាចលើកទង់ជាតិកម្ពុជាបានហើយ តំណាងប្រទេសកម្ពុជា។ ជំហានបន្ទាប់ទៀតនេះ អគ្គលេខាធិការថ្មីថ្មោងរូបនេះ នឹងព្យាយាមបណ្ដុះធនធានកីឡាករថ្មីៗបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សារប្រកួតនៅអន្តរជាតិ ក៏ដូចជាលើកស្ទួយមុខមាត់ប្រទេសកម្ពុជា និងរួមចំណែកលើកកម្ពស់ជីវភាពកីឡាករ កីឡាការិនីកម្ពុជាផងដែរ។
ឯកឧត្ដម វ៉ាត់ ចំរើន ប្រធានសហព័ន្ធខាងលើនេះ លើកឡើងដែរថា ពីមុនមានម្ដងហើយ MMA នេះ តែដោយសារមិនទាន់មានគេស្គាល់ មិនទាន់ពេញនិយម ទើបមិនសូវមានការផុលផុសដូចឥលូវ។ ដោយឡែកបច្ចុប្បន្ននេះ មានការជួយជ្រោមជ្រែងខ្លាំង ខិតខំជួយរកទីផ្សារ និងបណ្ដុះបណ្ដាលកីឡាករផង ពីលោក ហ៊ុន ច័ន្ទរាជ្យ គឺមានការពេញនិយមច្រើន ដូច្នេះដល់ពេលសមល្មមនិងបង្កើតឡើងវិញផងដែរ។
រំលឹកដែរថា ម្សិលមិញនេះសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា(MMA) បានប្រកាសបើកជាផ្លូវការវិញហើយ នៅឯគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ កម្មវិធីនេះដែរ មានការចូលរួមពីប្រធានសហព័ន្ធ ឯកឧត្ដម វ៉ាត់ ចំរើន លោក ហ៊ុន ច័ន្ទរាជ្យ អគ្គលេខាធិការ និងថ្នាក់ដឹកនាំផ្សេងៗទៀត រួមទាំងកីឡាករ MMA មួយចំនួនផងដែរ៕
ជើងខ្លាំងភូមា Phoe Thaw ទម្លាយរឿងហ្វឹកហាត់នៅខ្មែរត្រៀមវ៉ៃថ្ងៃ
Ronaldo នៅតែរាក់ទាក់ដាក់អ្នកគាំទ្រ Man Utd ទោះខ្លួនលេង
សំបូរ ណាន ត្រូវការពារជើងឯកកាយវប្បកម្មពិភពលោកខែក្រោយហើយ