​ប្រព័ន្ធជំនួយចូលចតប្រើ​ ៨០ ឆ្នាំ​មុន ខុស​ដាច់ពី​សម័យ​បច្ចុប្បន្ន (ទស្សនាវីដេអូ)

  • 2018-10-25 08:42:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការចូលចតនៅក្នុងចន្លោះរថយន្ត ដែលអ្នករៀនបើកបរស្គាល់ថាជាការចតរាងអក្សរ P នោះ គឺជារឿងឈឺក្បាល ដែលអ្នកបើកបរភាគច្រើនត្រូវមានការស្មានដ៏ត្រឹមត្រូវ ហើយចំពោះរថយន្តថ្មីៗភាគច្រើន តែងតែមាន ប្រព័ន្ធសម្រាប់ជំនួយពេលចូលចតម្ដងៗ។ និយាយពីប្រព័ន្ធជំនួយពេលចូលចតនេះវិញ សម្រាប់រថយន្តស៊េរីទំនើបក្រោយៗនេះ វាត្រូវបានធ្វើឡើយមកដោយការបំពាក់កាមេរ៉ា សម្រាប់បង្ហាញរូបភាពនៅជុំវិញរថយន្ត ហើយខ្លះទៀតមានមកជាមួយនឹង Sensor ដែលអាចដឹងថា មានវត្ថុនានានៅជិតរថយន្តកម្រិតណា ហើយវានឹងឲ្យសញ្ញាទៅអ្នកបើកបរ បើសិនជាមានវត្ថុនានាស្ថិតនៅជិតរថយន្តខ្លាំងពេក។

បើនិយាយពីប្រវត្តិប្រព័ន្ធជំនួយពេលចូលចតនេះ មិនមែនមានក្នុងពេលថ្មីៗនេះទេ គឺមានតាំងតែពីជាង ៨០ ឆ្នាំមុនមកម៉្លេះ ដោយក្នុងអំឡុងទសវត្សឆ្នាំ ១៩៣០ លោក Brooks Walker បានចេញកាន់កាប់ប៉ាតង់មួយនៃប្រព័ន្ធជំនួយពេលចូលចតរថយន្ត។ វាប្រើប្រាស់ប្រព័ន្ធហាយដ្រូលីក បូករួមជាមួយនឹងកង់សាគួរនៅខាងក្រោយពិតជាប្លែកភ្នែកជាងអ្វី ប្រព័ន្ធជំនួយពេលចូលចតសព្វថ្ងៃអាចធ្វើបាន។ វាប្រើជាប្រព័ន្ធបូម Hydraulic ដោយដាក់កង់សារគួរខាងក្រោយចុះក្រោមឲ្យប៉ះទៅនឹងថ្នល់ ហើយលើកកង់ខាងក្រោយរថយន្តឲ្យផុតពីថ្នល់ ទើបកង់សារគួរផ្នែកខាងក្រោយនោះ បង្វិលផ្នែកខាងក្រោយនៃរថយន្តចូលប្រឡោះចតនោះតែម្ដង។ ជាលទ្ធផល ប្រព័ន្ធជំនួយពេលចូលចតប្រភេទនេះ មានដាក់ប្រើប្រាស់លើរថយន្តជាច្រើនប្រភេទក្នុងសតវត្សឆ្នាំ ១៩៣០ តដល់អំឡុងឆ្នាំ ១៩៥០។

យ៉ាងណាមិញ ប្រព័ន្ធជំនួយពេលចូលចតត្រូវការការកែច្នៃ ផ្នែកជាច្រើននៃរថយន្ត គឺឃ្លប់ខាងក្រោយត្រូវបានទម្លុះផ្នែកខាងក្រោមដើម្បីទម្លាក់កង់ចុះមក និងធុងសាំងត្រូវបានរើចេញទៅដាក់នៅកន្លែងផ្សេង។ បញ្ហាមួយទៀត គឺប្រព័ន្ធជំនួយពេលចូលចតដែលប្រើកង់សាគួរបង្វិលចូលនេះ ស៊ីកន្លែងធំក្នុងឃ្លប់ខាងក្រោយធ្វើឲ្យខ្វះកន្លែងដាក់សម្ភារៈ។

ចង់ដឹងប្រព័ន្ធនេះទំនើបយ៉ាងណានាសម័យនោះ អាចតាមដានក្នុងវីដេអូខាងក្រោមទាំងអស់គ្នា៖

ចុចអាន៖

ប្រភព៖ Autoweek   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី