ប៉ុន្មានខណ្ឌនេះ សូមត្រៀម ស្អែកដាច់ភ្លើងទ្រង់ទ្រាយធំនឹងកើតឡើង ព្រោះមូលហេតុ១

  • 2018-10-25 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​ប្រកាស​ជូន​ដំណឹង ​ស្ដី​ពី​ការ​ផ្អាក​ប្រើប្រាស់​ចរន្ត​អគ្គិសនី​នៅ​តាម​ខណ្ឌ​មួយ​ចំនួន​ នៅ​ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​៣​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី ២៦ ២៧ និង​២៨ ខែ​តុលា ឆ្នាំ២០១៨​​តទៅ។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​​ របស់​អគ្គិសនី​កម្ពុជា។

សេចក្ដី​ជូន​ដំណឹង​ដដែល ​តាម​ទំព័រ​ហ្វេសប៊ុក​​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់​ឲ្យ​ដឹង​ពី​មូលហេតុ ​គឺ​ដើម្បី​អនុវត្ត ជួសជុល ដំឡើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែ​បណ្ដាញ បង្ក​លក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ។

ទីតាំងខណ្ឌ​ និង​កាលបរិច្ឆេទ ​ដែល​នឹង​ត្រូវផ្អាក​ផ្គត់ផ្គង់​ចរន្ត​អគ្គិសនី រយៈពេល​៣​ថ្ងៃ​ខាង​មុខ​នោះ មាន​ដូចជា

ថ្ងៃ​សុក្រ​ ទី​២៦ ខែ​តុលា ចាប់​ពី​ម៉ោង​៩:០០ ដល់ម៉ោង ១៧:០០

ស្ថិត​នៅ​តាម​សង្កាត់​នានា នៃ​ខណ្ឌ​ទាំង​៧​នេះ

១. ​សង្កាត់​ទួលសង្កែ ខណ្ឌ​ឫស្សីកែវ

២. សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែនសុខ

៣. សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ

៤. សង្កាត់បឹងកក់ទី១ ខណ្ឌ​ទួលគោក

៥. សង្កាត់​ដង្កោ សង្កាត់​ព្រៃស សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ

៦. សង្កាត់ចោមចៅទី១ ខណ្ឌ​ពោធិ​សែន​ជ័យ

៧. និង​សង្កាត់​វាល​ស្បូវ សង្កាត់​ព្រែក​ឯក សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ រាជ​ធានី​ភ្នំពេញ។

ប្រភពរូប អគ្គិសនី​កម្ពុជា

ថ្ងៃ​សៅរ៍ ទី​២៧ ខែ​តុលា ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង​៩:០០ ដល់ម៉ោង ១៧:០០

ស្ថិត​នៅ​តាម​សង្កាត់​នានា​ នៃ​ខណ្ឌ​ទាំង​៤​នេះ

១. ស្ថិត​នៅ​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូន​ពេញ

២. សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ

៣. សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ

៤. សង្កាត់​កាកាប​ទី២ សង្កាត់​ចោមចៅ​ទី៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជ​ធានី​ភ្នំពេញ។

ប្រភពរូប អគ្គិសនី​កម្ពុជា

ថ្ងៃ​អាទិត្យ ទី​២៨ ខែ​តុលា ឆ្នាំ​២០១៨ ចាប់​ពី​ម៉ោង​៩:០០ ដល់ម៉ោង ១៦:០០

ស្ថិត​នៅ​តាម​សង្កាត់​នានា​ ខណ្ឌ​ទាំង​៧​នេះ

១. ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម គ ខណ្ឌ​ទួលគោក

២. បឹងកក់ទី២ ខណ្ឌ​ទួលគោក

៣. សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ទួលគោក

៤. សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ

៥. សង្កាត់​ទឹកថ្លា សង្កាត់​អូ​បែក​ក្អម ខណ្ឌ​សែន​សុខ

៦. សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី៣ ខណ្ឌ​មាន​ជ័យ

៧. សង្កាត់​ចោមចៅ​ទី​៣ សង្កាត់​សំរោង​ក្រោម សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជ​ធានី​ភ្នំពេញ។

អត្ថបទ៖ ពៅ រក្សា