អ្វី​ដែល​អ្នក​និយម​ប្រដាល់​ចង់​ឃើញ​នោះ​ គឺ​ប៉ះ​គ្នា​ហើយ​អាទិត្យ​នេះ​ សុខ​ ធី​ ធ្នូសឺកឡេក​

  • 2018-10-26 07:33:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​គាំទ្រ​ប្រដាល់​គុន​ខ្មែរ​ ច្បាស់​ជា​ស្គាល់​ សុខ​ ធី​ និង​ដឹង​អំពី​សមត្ថភាព​ជើង​ខ្លាំង​រូប​នេះ​រួច​មក​ហើយ។​ អ្វី​ដែល​អ្នក​និយម​ប្រដាល់​ចង់​ឃើញ​ និង​ទន្ទឹង​រង់ចាំ​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​កម្ពុជា​ម្នាក់​នេះ​ និង​ Thnou Soek Lek​ បាន​មក​ដល់ហើយ​នា​ថ្ងៃ​អាទិត្យ​នេះ​នៅ​សង្វៀន​ CNC។​

សុខ​ ធី​ (ក្រហម)

អ្នក​ទស្សនា​ភាគច្រើន​ តែងតែ​ចង់​ដឹង​បំផុត​អំពី​លទ្ធផល​ក៏​ដូច​ជា​ការ​ប៉ះ​គ្នា​រវាង​ជើង​ខ្លាំង​ទាំង​ពីរ​នាក់​នេះ​ ព្រោះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​មាន​សមត្ថភាព​ និង​ផ្លែ​ធ្ងន់​ដូច​គ្នា។​ និយាយ​ពី​ស្នៀត​ប្រយុទ្ធ​វិញ​ ទាំង​ សុខ​ ធី​ និង​ Thnou Soek Let​ គឺ​ចូលចិត្ត​វ៉ៃ​មួយៗ​មិន​បង្ខំ​ដូច​គ្នា​ ប៉ុន្តែ​ពេញ​ចេញ​ផ្លែ​មួយ​ៗ​រហ័ស​ និង​ធ្ងន់​ទាំង​ព្រម។​

សុខ​ ធី​ ពេលឈ្នះ​សប្ដាហ៍​ទី១​

សុខ​ ធី​ ធ្លាប់​ប្រាប់​ដែរ​ថា​ ក្នុង​បេក្ខភាព​កីឡាករ​ថៃ​ ដែល​កំពុង​លេង​ពាន​រង្វាន់​ ISI​ ទាំង​៤រូប​ គឺ​ Thnou Soek Let​ គឺ​ល្អ​ជាង​គេ​ ហើយ​ប្រវត្តិ​វ៉ៃ​ទៀត​សោត​ល្បី​តាំង​ពី​ខ្លួន​មិន​ទាន់​ចេះ​ប្រដាល់​មក​ម្ល៉េះ។​ ចំពោះ​ហាត់​ត្រៀម​ទុក​វិញ​ ម្ចាស់​មេដាយ​មាស​កីឡា​ជាតិ​លើក​ទី២​រូប​នេះ​ ផ្ដោត​សំខាន់​ហ្វឹកហាត់​កម្លាំង​មួយ​មុខ​ប៉ុណ្ណោះ​ ព្រោះ​មាន​តែ​យក​កម្លាំង​ស៊ូ​និង​ជើង​ខ្លាំង​ម្នាក់​នេះ​ទេ​ ដោយ​សារ​គេ​ក៏​មាន​វ័យ​ណាស់​ដែរ​ហើយ។​

Thnou Soek Lek​ ពេល​ឈ្នះ​ ធន់​ មករា​

បញ្ជាក់​ផង​ដែរ​ថា​ ការ​ប្រកួត​សប្ដាហ៍​ទី២​របស់​ សុខ​ ធី​ ប៉ះ​ Thnou Soek Let ​និង​ ធន់​ មករា​ ប៉ះ​ Sophab Noy​ កម្មវិធី​ពាន​រង្វាន់​ទម្ងន់​ ៥៧​គីឡូក្រាម​ នេះ​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​អាទិត្យ​ ទី២៨​ ខែ​តុលា​ ឆ្នាំ​២០១៨​ នេះ​ហើយ។​ កីឡាករ​កម្ពុជា​ទាំង​៤រូប​មាន​ដូច​ត​ទៅ​ ឈិត​ សេរីវណ្ណថង​ ពីរ​ប្រកួត​ ៦​ពិន្ទុ​ សុខ​ ធី​ មួយ​ប្រកួត​ ៣​ពិន្ទុ​ ធន់​ មករា​ មួយ​ប្រកួត​ ១​ពិន្ទុ​ ខណៈ​ ឡុង​ ជិន​ ពីរ​ប្រកួត​ ២​ពិន្ទុ៕​

អត្ថបទ៖ នួន ស៊ីណា​