មេដឹកនាំអ៊ីស្លាម ព្រមានបិទ PUBG បន្ទាប់ពីលេចលឺប្ដីប្រពន្ធមួយគូលែងគ្នា រឿងមិនព្រមប្រគល់កញ្ចប់ឈាមឲ្យគ្នា
- 2018-10-26 11:28:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំអ៊ីស្លាម ព្រមានបិទ PUBG បន្ទាប់ពីលេចលឺប្ដីប្រពន្ធមួយគូលែងគ្នា រឿងមិនព្រមប្រគល់កញ្ចប់ឈាមឲ្យគ្នា
ចន្លោះមិនឃើញ
អាជ្ញាធរនិងមេដឹកនាំសាសនាអ៊ីស្លាមបានបង្ហាញការព្រួយបារម្ភជុំវិញភាពងប់ងុលរបស់ពលរដ្ឋខ្លួនក្នុងការកម្សាន្តលេងជាមួយហ្គេម PlayerUnknown's Battlegrounds (PUBG) ក្រោមហេតុផលកំពុងធ្វើឲ្យអ្នកលេងត្រូវខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។
សព្វថ្ងៃកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅតំបន់ Kurdistan ជាពិសេសក្នុងទីក្រុង Sulaymaniyah នៃប៉ែកខាងជើងប្រទេសអ៊ីរ៉ាក់ មានអ្នកលេងស្ថិតក្នុងវ័យជំទង់ជាច្រើនកំពុងញៀននឹងឥទ្ធិពលហ្គេមបាញ់ប្រហារមួយនេះ។ រហូតមានរបាយការណ៍កន្លងទៅធ្លាប់សង្កត់ធ្ងន់ថាគូស្វាមីភរិយាមួយគូត្រូវបង្ខំចិត្តលែងលះគ្នា ដោយសារខាងប្រពន្ធបដិសេធមិនព្រមប្រគល់កញ្ចប់ឈាមឲ្យទៅប្តីរបស់នាងអំឡុងការលេងហ្គេម ផ្ទុយទៅវិញបែរជាប្រគល់ឲ្យទៅអ្នកលេងឯទៀតដែលមិនស្គាល់គ្នា។
របាយការណ៍អវិជ្ជមានជាច្រើននេះហើយ ក៏ជំរុញឲ្យមេដឹកនាំអ៊ីស្លាមចេញសារត្រៀមបិទចោលហ្គេម PUBG ក្នុងតំបន់របស់ខ្លួន។ លោក Irfan Rasheed គណៈកម្មាធិការដឹកនាំការកំណត់ច្បាប់ (fatwa) ក្នុងទីក្រុង Sulaymaniyah បានប្រាប់សារព័ត៌មាន Rudaw ដូច្នោះថា៖ "យើងសម្រេចធ្វើការពិនិត្យលើហ្គេម PUBG ដែលជាទង្វើក្បត់នឹងសាសនា ព្រោះកំពុងនាំឲ្យមនុស្សជាច្រើនមានភាពងប់ងុលនិងត្រូវខ្ជះខ្ជាយពេលវេលា"។
លោកបន្តទៀតថា៖ "ច្បាប់របស់អ៊ីស្លាមការដែលខ្ជះខ្ជាយពេលវេលាដោយគ្មានមូលហេតុជាទង្វើដែលហាមឃាត់ដោយព្រះ Allah ខណៈហ្គេមនេះបានធ្វើឲ្យពលរដ្ឋនៅ Kurdistan ងប់ងុលនិងពុំបានបង្កើតប្រយោជន៍ណាមួយសម្រាប់ខ្លួននិងអ្នកនៅជុំវិញពួកគេឡើយ"។
រំឭកថាហ្គេម PUBG ជាហ្គេមបែបបាញ់ប្រហារដែលទម្លាក់មនុស្ស ១០០ នាក់ពីលើយន្តហោះមកចូលកោះមួយ ដើម្បីទៅរើសអាវុធនិងរបស់របរប្រើប្រាស់ ហើយបាញ់ប្រហារគ្នារហូតជម្រុះរកបានអ្នកខ្លាំងចុងក្រោយមួយរូបជាអ្នកឈ្នះ ដោយបច្ចុប្បន្នក៏កំពុងជាប់ឈ្មោះជាហ្គេម Online ដ៏ពេញនិយមបំផុតមួយក្នុងសហគមន៍ហ្គេមទូទាំងសកលលោក។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
មកទស្សនាហាងទូរសព្ទ OPPO ធំបំផុតនៅហ្សិនជិន ពិតជាកប់ណាស់
ក្តៅៗមុននេះ Smart និង iOne ចេញតម្លៃលក់ផ្លូវការ iPhone XR, XS និង XS Max នៅទីផ្សារក្នុងស្រុក