Mourinho ច្រាន​ចោល​ព័ត៌មាន​ពី​ការ​វិល​ត្រលប់​របស់​ Zlatan មក​កាន់​ Man Utd

  • 2018-10-26 12:33:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់ការ​ក្លឹប​បិសាច​ក្រហម​ Manchester United លោក​ Jose Mourinho បាន​បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​ដែល​ថា​ លោក​មាន​គម្រោង​ចុះ​កុងត្រា​សារ​ជា​ថ្មី​ជាមួយ​កីឡាករ​ស៊ុយអែត​ Zlatan Ibrahimovic ដើម្បី​មក​ជំនួស​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ Romelu Lukaku ដែល​កំពុង​ធ្លាក់​ទម្រង់​លេង​។

នៅ​ពេល​ត្រូវបានឈ្លេច​សួរ​ពី​ចំណាប់​អារម្មណ៍​ចំពោះ​អតីត​ខ្សែ​ប្រយុទ្ធ​ Ibrahimovic អ្នក​ចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​បាន​ពីរ​ម៉ាត់​យ៉ាង​ខ្លី​ថា​៖ " ទេ, ទេ!!! '' ដែល​បង្ហាញ​ពី​ការទាត់ចោលពាក្យលេចឮអំពីការវិលត្រលប់របស់កីឡាករ​វ័យ​ ៣៧​ឆ្នាំ​ មកក្លឹបបិសាចក្រហម។

សូម​បញ្ជាក់​ផង​ដែរ​ថា​ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ កំពុង​តែ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឲ្យ​ក្លឹប​នៃ​លីគ​កំពូល​សហរដ្ឋអាមេរិក​ MLS ក្លឹប​ L.A Galaxy ដោយ​រូប​គេ​បាន​ស៊ុត​ចូល​ ២២​គ្រាប់​ និង​ Assist ៧​លើក​ក្នុង​ការ​បង្ហាញ​ខ្លួន​ ២៦​ដង។

ក្នុង​រយៈពេល​២ឆ្នាំ​​ ដែល​រួម​រស់​ជាមួយ​ក្លឹប​នៅ​លីគ​កំពូល​អង់គ្លេស​ Manchester United វិញ​កីឡាករ​រូប​នេះ​បាន​ជួយ​ឲ្យ​ក្លឹប​ឈ្នះ​ពាន​ Europa League និង​ EFL(League Cup) នៅ​ឆ្នាំ​២០១៧។ នៅ​គ្រា​នោះ​ដែរ​ Zlatan បាន​រក​គ្រាប់​បាល់​បាន​ ២៩​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​ ៥៣​ដង៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី