១០សន្លឹក ដ៏​សង្វេគ​នៃ​ក្រុមសត្វ​ រងគ្រោះ​រដូករណែល ​ដោយ​ស្នាដៃ​មនុស្ស​គប់​សំរាម​ចូលទឹក

  • 2018-10-27 04:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

កាក​សំណល់​សំរាម​ប្លាស្ទិក តូច ធំ ដែល​មនុស្ស​បាន​បោះ​ចោល កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​សម្រាប់​ពិភពលោក។ ​ការ​បំពុល​បរិស្ថាន បំពុល​ទឹក​សមុទ្រ និង​ទឹក​សាប ការ​បំពុល​បរិយាកាស ប៉ះពាល់​ដល់​ជីវិត​សត្វ ដែល​ត្រូវ​មាន​ដំណោះស្រាយ។

ទន្ទឹមនឹងនេះដែរ មាន​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​ន័រវែស​ ​បាន​ដាក់​ចេញ នូវ​ផែន​ការ​បរិស្ថាន​ដ៏​អស្ចារ្យ​មួយ ក្នុង​ការ​លុបបំបាត់​កាក​សំណល់​ចេញ​ពី​មហាសមុទ្រ​របស់​ពួកគេ។

សូម​បញ្ជាក់​ថា លោក​ស្រី Erna Solberg នាយករដ្ឋមន្ត្រី​ន័រវែស បាន​ប្រកាស​ផែនការ​មួយ​ដែល​មាន​រយៈពេល​សរុប ៤​ឆ្នាំ ហើយ​នឹង​ត្រូវ​ចំណាយ​លុយ​រហូត​ដល់​ទៅ ២០០​លាន​ដុល្លារ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន Therichest។

ខាងក្រោម​នេះ​ជា​កម្រង​រូបភាព​ចាក់ដោត នៃ​ក្រុម​សត្វ​ក្នុង​ទឹក និង​លើ​គោក ដែល​បាន​ជាប់​ខ្លួន​រើ​មិន​រួច ក្រោយ​ជាប់​នឹង​កាក​សំណល់​ប្លាស្ទិក ជា​ច្រើន​ប្រភេទ។

ជាក់​ស្ដែង រូប​ភាព​ទាំង​នេះ​សុទ្ធតែ​ជា​ផល​ប៉ះ​ពាល់​នៃ​សំរាម ឬ​ប្លាស្ទិក ដែល​ពេល​ខ្លះ​អ្នក​អាច​នឹក​ស្មាន​មិន​ដល់ ថា​អាច​សម្លាប់​សត្វ​បាន ដូចជា​កាកសំណល់​ថង់​ប្លាស្ទិក សំឡី​ត្បារត្រចៀក ឡាម​កោរ​ពុកមាត់​ ជាដើម។

សត្វស្លាបជាប់ជំពូក ក្នុងដងឡាម​កោរ​ពុកមាត់
មឹកជាប់ខ្លួនក្នុងដបជ័រ
ប្រភពរូប ហ្វេសប៊ុក Other Perspectives

អត្ថបទ៖ ពៅ រក្សា