នេះហេតុផល iPhone XR ថត Portrait នៅកម្រិតពន្លឺទាបល្អជាង iPhone XS
- 2018-10-29 03:32:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះហេតុផល iPhone XR ថត Portrait នៅកម្រិតពន្លឺទាបល្អជាង iPhone XS
ចន្លោះមិនឃើញ
អ្នកពិពណ៌នាលក្ខណៈសម្បត្តិឧបករណ៍ជាច្រើន បានសម្គាល់ឃើញចំណុចគួរឲ្យចាប់អារម្មណ៍ ពេលថត Portrait លើ XR និង XS រួមទាំងលោក John Gruber អ្នកសរសេរអត្ថបទលើវេបសាយ Daring Fireball ផងដែរ។
ថ្វីបើ XR មាន Lens តែមួយ ឧបករណ៍នេះប្រើប្រព័ន្ធ Focus Pixels និង Machine Learning ដំណើរការលើ Chip Bionic A12 ដើម្បីវិភាគជម្រៅទិដ្ឋភាព (Depth)។ នេះជាបច្ចេកទេសដូចគ្នាបំពាក់លើទូរសព្ទ Pixel Lens មួយគ្រាប់របស់ Google។
លោក John Gruber បានប្រើ iPhone XR និង XS ថតរូបកូនរបស់លោកនៅបន្ទប់ងងឹតមួយពេលយប់ ដែលត្រឹមមានពន្លឺពីទូរសព្ទក្បែរនោះប៉ុណ្ណោះ។
លោក John បន្ថែមថា Portrait Mode អាចប្រើបានលើ XR នៅស្ថានភាពងងឹតមួយចំនួន ដែល iPhone XS មិនអាចបំពេញមុខងារបានល្អ។
កាមេរ៉ា XR និង XS
កាមេរ៉ាមុខ iPhone XR មានទំហំ 7 Megapixels ដូចនឹងម៉ូដែល iPhone XS និង XS Max រួមទាំងប្រព័ន្ធ TrueDepth ដែរ។ កាមេរ៉ាក្រោយ XR មានទំហំ 12 Megapixels ប្រភេទ Wide-angle ដូចនឹង XS ដែរ (Wide-angle lens)។
ពេលថតរូប Portrait លើ XS រូបភាពត្រូវបានថតដោយកាមេរ៉ា f/2.4 Telephoto។ Lens នេះមាន Sensor តូចដែលអាចប្រមូលពន្លឺបានត្រឹមពាក់កណ្តាល បើប្រៀបពេលថតប្រើកាមេរ៉ា Wide-angle។
បញ្ហាត្រង់ថា iOS បង្ខំរាល់ iPhone មានកាមេរ៉ាពីរថតរូប Portrait ជាមួយ Telephoto (មិនអាចជ្រើសរើសប្រភេទ Lens ថតជាមួយ Portrait)។ លើ XR គ្មានកាមេរ៉ា Telephoto ដូចនេះរូបភាពប្រើ Portrait mode ថតបានល្អប្រសើរជាមួយ Wide-angle។
យ៉ាងណាមិញ iPhone XR ថត Portrait បានល្អជាង XS ត្រឹមនៅស្ថានភាពងងឹត ប៉ុណ្ណោះ បើមានពន្លឺគ្រប់គ្រាន់ XS ចាប់រូបភាពបែបនេះបានល្អជាង iPhone XR៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ