សាហាវ! ហ្វីលីពីនយកអតីតគ្រូជម្រើសជាតិអង់គ្លេសទៅដឹកនាំ

  • 2018-10-27 17:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sven-Goran Eriksson ត្រូវបានសហព័ន្ធបាល់ទាត់ហ្វីលីពីនប្រកាសតែងតាំងជាគ្រូបង្វឹកថ្មីក្រុមជម្រើសយ៉ាងគួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃម្សិលមិញ។

អតីតគ្រូបង្វឹកជម្រើសជាតិអង់គ្លេសរូបនេះបានចុះកុងត្រាជាមួយជើងខ្លាំងអាស៊ានរយ:ពេល៦ខែដើម្បីដឹកនាំក្រុមលេងពាន Asian Cup ដែលចាប់ផ្ដើមនៅដើមឆ្នាំក្រោយ។ នេះគឺជាការងារដំបូងរបស់ Eriksson ចាប់តាំងពីលោកត្រូវក្លឹបចិន Shenzhen បញ្ឈប់ពីការងារកាលពីខែមិថុនាឆ្នាំ២០១៧។

បុរសវ័យ៧០ឆ្នាំរូបនេះធ្លាប់បដិសេធដឹកនាំក្រុមជម្រើសជាតិ កាមេរ៉ូន និងអឺរ៉ាក់ ប៉ុន្តែចុងក្រោយបានសម្រេចរើសយកហ្វីលីពីនធ្វើឲ្យរូបលោកវិលទៅដឹកនាំក្រុមជម្រើសជាតិលើកដំបូងក្នុងរយ:ពេល៨ឆ្នាំគិតចាប់តាំងពីចាកចេញពីកូឌឺវ័រកាលពីឆ្នាំ២០១០៕

ប្រភព៖ Football Channel   ប្រែ​សម្រួល៖ វីរ័ត្ន