iPhone XS ថ្លៃ​ជាង XR មែន តែ​មាន​ចំណុច​ខុស​គ្នា​ច្រើនណាស់

  • 2018-11-01 00:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​បី​ម៉ូដែល​ iPhone XS, XS Max និង​ XR ខណៈ​តម្លៃ​ជាង​មួយ​ពាន់​ដុល្លារ​។ ចំណុច​ដែល​ពិបាក​នោះ​គឺ​ គួរ​ជ្រើសរើស​មួយ​ណា​។ នេះ​ចំណុច​ពិសេស​ៗ XS លេចធ្លោ​ជាង​ XR។

១) iPhone XS មាន​ជម្រើស​អេក្រង់​ទំហំ​ធំ​ជាង​ XR

អេក្រង់​ XR មាន​តែ​ទំហំ​ 6.1អ៊ីង​ ខណៈ​ XS មាន​ជម្រើស​ 5.8អ៊ីង​ ឬ​ Max ទំហំ​ 6.5អ៊ីង​។

២) អេក្រង់​ iPhone XS មើល​ទៅ​ត្រជាក់​ភ្នែក​ជាង​ XR

XS មាន​ប្រភេទ​អេក្រង់​ Super Retina OLED ខណៈ​ XR មាន​ Liquid Crystal LCD។ អេក្រង់​ OLED ភ្លឺ​ បង្ហាញ​ពណ៌​ត្រឹមត្រូវ​ ជាង​អេក្រង់​ LCD ដូចជា​ពណ៌ខ្មៅ​ បង្ហាញ​មក​ខ្មៅ​ក្រឹប​តែ​ម្តង​លើ​ XS ដែល​ធ្វើ​ឲ្យ​រូបភាព​បង្ហាញ​មក​ត្រជាក់​ភ្នែក​។

XR មាន​អេក្រង់​ LCD ល្អ​បំផុត​ក្នុង​ស្មាតហ្វូន​ ប៉ុន្តែ​នៅ​មិន​ដល់​អេក្រង់​ XS ឡើយ​។

៣) iPhone XR មាន​ច្រើន​ពណ៌​ ប៉ុន្តែ​បើ​ចង់​បាន​ពណ៌​មាស​ ឬ​ទឹកប្រាក់​ មាន​ជម្រើស​ពី​ XS

XR មាន​ពណ៌​ ក្រហម​ ខៀវ​ លឿង​ ខ្មៅ​ សរ​ និង​ Coral (ផ្កាឈូក​លាយ​ទឹកក្រូច​)។ XS មាន​ពណ៌ខ្មៅ​ ទឹក​ប្រាក់​ និង​មាស​។

៤) iPhone XR ធ្ងន់​ជាង​ XS បន្តិច​

XR មាន​ទម្ងន់​ ១៩៤ ក្រាម​ ខណៈ​ XS មាន​ទម្ងន់​ ១៧៧ ក្រាម​ ថ្វី​បើ​ខុសគ្នា​តិច​តួច​ ប៉ុន្តែ​ការ​កាន់​ប្រើ​ប្រចាំថ្ងៃ​នឹង​មាន​អារម្មណ៍​ខុសគ្នា​។ XR ស្រាល​ជាង​ម៉ូដែល​ XS Max ដែល​មាន​ទម្ងន់​ ២០៨ ក្រាម​។

៥) iPhone XR មិន​មាន​ប្រព័ន្ធ​កាមេរ៉ា​ពីរ​ដូច​នឹង​ XS ហើយ​ក៏​មិន​អាច​ពង្រីក​បាន​ល្អ​ដែរ​

XR មិន​អាច​ពង្រីក​ប្រភេទ​ Optical Zoom បាន​ត្រឹម​ Digital Zoom ប៉ុណ្ណោះ​ ដោយសារ​កង្វះ​កាមេរ៉ា​ទី​ពីរ​ Telephoto lens ដែល​មាន​លើ​ម៉ូដែល​ XS។

Optical Zoom អាច​ពង្រីក​ទិដ្ឋភាព​ ដោយ​មិន​បាត់បង់​គុណភាព​រូបភាព​ ខណៈ​ Digital Zoom ភាគច្រើន​បង្ហាញ​ចេញ​ព្រាល​។

XR អាច​ពង្រីក​ប្រភេទ​ Digital Zoom បាន​ត្រឹម​ 5X សម្រាប់​រូបភាព​ និង​ 3X សម្រាប់​វីដេអូ​ ខណៈ​ XS អាច​ពង្រីក​ប្រភេទ​ Digital Zoom បាន​ដល់​ទៅ​ 10X សម្រាប់​រូបភាព​ និង​ 6X សម្រាប់​វីដេអូ​ បូក​ផ្សំ​ទាំង​ Optical Zoom 2X ផង​ដែរ​។

៦) ទំហំ​ Storage ធំ​បំផុត​ iPhone XR ផ្តល់​ឲ្យ​គឺ​ 256GB ខណៈ​ XS មាន​ដល់​ 512GB

មាន​កន្លែង​ទំនេរ​ច្រើន​ដាក់​រូបភាព​ វីដេអូ​ ហ្គេម​ ឬ​កម្មវិធី​នានា​។

៧) កម្រិត​ការពារ​ជម្រាប​ទឹក​ iPhone XR ទាប​ជាង​ XS

XS មាន​កម្រិត​ការពារ​ជម្រាប​ទឹក​ IP68 អាច​ត្រាំទឹក​ជម្រៅ​ ២ ម៉ែត្រ​ រយៈពេល​ ៣០នាទី​ ខណៈ​ XR មាន​កម្រិត​ការពារ​ជម្រាប​ទឹក​ IP67 អាច​ត្រាំទឹក​ជម្រៅ​ ១ ម៉ែត្រ​ រយៈពេល​ ៣០ នាទី​។

៨) iPhone XR មិន​អាច​ប្រើ​ 3D Touch ដូច​នឹង​ XS នោះ​ទេ​

ចុច​សង្កត់​លើ​អេក្រង់​ បង្ហាញ​ជម្រើស​ប្រើប្រាស់​ក្នុង​កម្មវិធី​នានា​ អាច​ប្រើ​បាន​តែ​លើ​ XS ប៉ុណ្ណោះ​។​ ត្បិត​ថា Apple បាន​ផលិត​ជំនាន់​ 3D Touch លើ XR ប៉ុន្តែ​មិន​ផ្តល់​បទពិសោធន៍​ល្អ​ដូច​លើ​ XS ឡើយ​។

៩) iPhone XR មិន​ Support ចំពោះ​ការ​ប្រើ​ Gigabit-class LTE ដូច​ XS ឡើយ​

XR អាច​ប្រើ​ LTE Advanced ទៅ​តាម​តំបន់​ក្រុមហ៊ុន​ទូរសព្ទ​ផ្តល់​ឲ្យ​។ LTE Advanced ផ្តល់​ល្បឿន​ 4G ឬ​ 100 Megabits ក្នុង​មួយ​វិនាទី​។ XS អាច​ប្រើ​ Gigabit-class LTE អាច​ផ្តល់​ល្បឿន​ 1 Gigabit ក្នុង​មួយ​វិនាទី​ ឬ​ ល្បឿន​ ១០ ដង​នឹង​ LTE Advanced៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifehacker   ប្រែ​សម្រួល៖ ប៊ុនធឿន