iPhone ថោកជាងគេរបស់ Apple រឹងមាំកម្រិតណា?

  • 2018-10-28 02:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone XR ជា​ប្រភេទ Budget Phone របស់​ Apple សម្រាប់​ស៊េរី​ឆ្នាំ ២០១៨ ដោយ​មាន​តម្លៃ​ថោក​ជាង​ iPhone XS និង XS Max។ ចង់​ដឹង​ពី​ភាព​រឹងមាំ​របស់ iPhone នេះ គណនី JerryRigEverything បាន​បង្កើត​វីដេអូមួួយ ដែល​មាន​ធ្វើ​តេស្ត​ជា​ច្រើន​ប្រភេទ។

ក្នុង​វីដេអូ​មាន​ធ្វើ​តេស្ត​ពី​សមត្ថភាព​ធន់​នឹង​ភាព​ឆ្កូត​នៃអេក្រង់ LCD, ភាព​រឹងមាំនៃ​តួ​ខ្លួន និង​​សមត្ថភាព​ទប់ទល់​នឹង​កម្លាំង​កាច់​បំបាក់ជាដើម។ ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​ទាំង​នេះ បង្ហាញ​ថា iPhone XR មាន​ភាព​រឹងមាំ​មិន​ចាញ់ iPhone XS/XS Max នោះ​ទេ ត្បិត​ថា​វា​មាន​តម្លៃ​ថោក​ជាង​ក្ដី៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង