៣ក្បាច់នេះ មិនងាយមានអ្នកដឹងក្បួនរកលុយថែម ពីអ្នកធ្វើការនៅជប៉ុន

  • 2018-10-28 06:39:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិស្សនិស្សិត គ្រូបង្រៀន​ បុគ្គលិក​ក្រុមហ៊ុន ​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ តែង​តែ​ឆ្លៀត​រក​លុយ​ក្រៅ​ម៉ោង​បន្ថែម សម្រាប់​ខ្លួន​ង​ ក្នុងនោះ​គេ​សង្កេត​វិធីរកលុយ​៣ របស់​ជន​ជាតិមួយនេះ គឺ​ងាយស្រួយ​សម្រាប់​គេ​។ នេះ​គឺ​ជាវិធី៣យ៉ាង​ ដែល​ជនបរទេស​នៅ​ប្រទេស​ជប៉ុន​អាច​បង្កើត​លុយ​បន្ថែម​ដោយ​រីករាយ ​ដូចខាង​ក្រោម៖​

១. លក់របស់របរមិនប្រើប្រាស់

របស់​របរ​ប្រើ​ប្រាស់​មួយ​ចំនួន​ដូចជា​ DVD Game សៀវភៅ ​​ជន​ជាតិ​ជប៉ុន​​អាច​ទិញ​ហើយ​យក​ទៅ​លក់​នៅ​កន្លែង​មួយ​ដែល​មាន​ឈ្មោះថា​ Book Off។ កន្លែង​នេះ​ទទួល​ទិញ​របស់​ដែល​ផលិត​នៅ​ប្រទេស​ជប៉ុន និង​សភាព​ដើម​ល្អ មិនទាន់​ខូចអាច​ប្រើប្រាស់​បន្ត​បាន​ ដោយ​ផ្ដល់​តម្លៃ​សមរម្យ​ផង​ដែរ។ ត្រង់​ចំណុច​នេះ នៅ​កម្ពុជា​ យុវវ័យ​មួយ​ចំនួន​ក៏​ចាប់​ផ្ដើម​រកលុយ​ថែម​ ពី​លើ​ចំណូល​ពី​ធ្វើ​ការ ដូច​ជា​ជា​លក់​សំលៀក​បំពាក់ ស្បែកជើង​មួយ​ទឹក​អី​ជា​ដើម។

២. ការបង្រៀនក្រៅម៉ោង​

ជប៉ុន​ ជា​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​ ដែល​នេះ​ត្រូវការ​​ភាសា​បរទេស​ជាច្រើន​ ជាពិសេស​ភាសា​អង់គ្លេស​។ នៅ​ប្រទេស​ជប៉ុន​ ប្រសិន​បើ​អ្នក​ពូកែ​ភាសា​អង់គ្លេស​ គឺ​មាន​ឱកាស​ល្អ​សម្រាប់​អ្នក​មាន​សមត្ថភាព​។ ងាក​មក​កម្ពុជា​វិញ​ ទីផ្សារ​ទេសចរណ៍​បច្ចុប្បន្ន​សំបូរ​ភ្ញៀវ​មកពី​ប្រទេស​ចិន ជប៉ុន និង​អឺរ៉ុប ជាដើម​ ដែល​តម្រូវការ​ភាសា​និយម​ខ្លាំង​ គឺ​ប្រហាក់​ប្រហែល​គ្នា។ ឆ្លៀតឱកាស​តម្រូវការ​ភាសាបរទេស​ច្រើន ​និសិ្សត​ក្រៅពី​ម៉ោង​សិក្សា​ ក៏​អាច​រក​ពេល​បង្រៀន​ក្រៅ​ម៉ោង​ដល់​សិស្ស​ឯទៀត​ វាត្រឹម​តែអាច​រកចំណូល​ផ្ទាល់ខ្លួន ក៏​ជួយ​ដល់​វិស័យ​ទេសចរណ៍​មួយ​ផ្នែក​។

៣. ចំណូល​តាម​រយៈការសរសេរអត្ថបទ​

​​​​​​​​​នៅ​ប្រទេស​ជប៉ុន​ គេហទំព័រ​ជាច្រើន​ ឬទស្សនាវដ្ដី​ តែង​ចំណាយ​លុយ​សម្រាប់​ការសរសេរ​អត្ថបទ​ណែនាំ​ពីវប្បធម៌ ម្ហូបអាហារ​ តារាល្បី​ៗ​ និងកន្លែង​ចាប់​អារម្មណ៍​នានា។ ការងារ​មួយ​នេះ​ តម្រូវ​ឲ្យ​អ្នក​ចេះ​ស្វែង​រក​ចំណង​ជើង​ចាប់​អារម្មណ៍​ និង​គួរមាន​ចំណេះដឹង​ភាសាអង់គ្លេស​ និង​តាម​ដាន​និន្នាការ​សង្គមថ្មីៗ​ ជាដើម។

ដើម្បី​សរសេរ​អត្ថបទ​បាន​ អ្នកត្រូវ​ដឹង​២ចំណុច​សំខាន់៖​

  • ​​ប្រភព​ព័ត៌មាន​ច្បាស់លាស់​
  • សរសេរ​មាន​សេចក្ដី​ផ្ដើម​ និង​បញ្ចប់​ និងមាន​ឃ្លា​ឃ្លោង​ដោយ​រលូន។​

ប្រភព៖ jpninfo

អត្ថបទ៖ ស៊ិន សាវ៉េត