មិនធ្លាប់មាន! កក់ iPhone ស៊េរីថ្មី ធានា Free កាស AirPods/Beatsx ១
- 2018-10-28 11:39:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធ្លាប់មាន! កក់ iPhone ស៊េរីថ្មី ធានា Free កាស AirPods/Beatsx ១
ចន្លោះមិនឃើញ
សម្រាប់អបអរដល់ការប្រគំតន្រ្តី Smart Mega Concert ដែលត្រៀមចាប់ផ្ដើមនាពេលខាងមុខ ក្រុមហ៊ុន Smart បានរួមបញ្ចូលប្រូម៉ូសិនដ៏ពិសេសមួយ គឺកក់ iPhone ចាប់ពីថ្ងៃនេះដល់ថ្ងៃ ១ តុលា នឹងទទួលបានកាស AirPods ឬ Beatsx មួយដោយឥតគិតថ្លៃភ្លាមៗ។
ការថែមជូននេះមានសម្រាប់តែអតិថិជន ៣០០ នាក់ដំបូងប៉ុណ្ណោះ។ តែត្រូវចាំថា iPhone ដែលលោកអ្នកកក់ត្រូវមានតម្លៃចាប់ពី ១២៤៨ ដុល្លារឡើងទៅ។ ការកុម្ម៉ង់ទុកមុននេះ នឹងបិទបញ្ចប់នៅថ្ងៃទី ១ វិច្ឆិកា ដោយលោកអ្នកអាចទៅទទួលយកទូរសព្ទ និងកាដូនៅថ្ងៃទី ២ វិច្ឆិកា ឆ្នាំ ២០១៨។ ចំពោះអ្នកដែលមកយកដោយផ្ទាល់នៅ Smart Shop សាខាមហាវិថីព្រះមុន្នីវង្ស នឹងទទួលបានអាហារ និងភេសជ្ជៈឆ្ងាញ់ៗបន្ថែមទៀតផង៕
អត្ថបទ៖ សុខណា