គ្រូ Spurs ​បង្ហើប​ថា​កំពុង​មាន​អារម្មណ៍​មិន​ល្អ​ជាមួយ​ក្រុម​រដូវ​កាល​នេះ

  • 2018-10-29 07:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tottenham ​នឹង​ត្រូវ​បើក​កីឡដ្ឋាន​របស់​ខ្លួន ស្វាគមន៍​ក្រុម​ភ្ញៀវ Manchester City ​នៅ​វេលា​ម៉ោង​៣​រំលង​អាធ្រាត្រ​យប់​នេះ ​ក្នុង​ការ​ប្រកួត​លីគ​កំពូល​អង់គ្លេស។

មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​លោក Mauricio Pochettino ​បែរ​ជា​បង្ហើប​ថា​លោក​កំពុង​មិន​សប្បាយ​ចិត្ត​ទៅ​វិញ ​ក្នុង​ការ​ដឹក​នាំ​ក្រុម​នា​រដូវ​កាល​នេះ។ អ្នក​ចាត់ការ​វ័យ​ក្មេង​បាន​និយាយ​ថា​រដូវ​កាល​នេះ ​ជា​រដូវ​កាល​ដែល​លោក​មាន​អារម្មណ៍​មិន​ល្អ​សោះ ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ដែល​មក​ដឹក​នាំ​ក្រុម Spurs ​។ លោក ​ចាប់​ផ្ដើម​មាន​ចិត្ត​គិត​ថា ​ក្រុម Spurs ​មិន​បាន​ផ្ដោត​ទៅ​លើ​ការ​យក​ពាន​រង្វាន់​ឡើយ ​ដោយ​ពួកគេ​តែងតែ​រង​ចាំ​ជា​និច្ច​។

បុរស​អាហ្សង់ទីន​ខាង​លើ​បាន​បន្ដ​ថា​៖“ ខ្ញុំ​អត់​ដឹង ​ថា​ហេតុអី​បាន​ខ្ញុំ​គិត​ដូច្នេះ។ វា​ពិបាក​ក្នុង​ការ​ពន្យល់... ​មាន​រឿង​ជា​ច្រើន​បាន​កើត​ឡើង​នៅ​រដូវ​ក្ដៅ​កន្លង​ទៅ។ ខ្ញុំ​អស់​សង្ឃឹម ​ដែល​យើង​នៅ​តែ​បន្ដ​រង់​ចាំ​កីឡដ្ឋាន​ថ្មី​របស់​យើង ​គ្រា​ដែល​គ្រប់​គ្នា​សង្ឃឹម​ខ្ពស់​ថា​នឹង​បាន​នៅ​ដើម​រដូវ​កាល​នេះ។ ខ្ញុំ​មិន​ដឹង ​មាន​រឿង​ច្រើន​ណាស់​បាន​កើត​ឡើង ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​មិន​ល្អ​នេះ”៕

ប្រភព៖ Independent   ប្រែ​សម្រួល៖ មុន្នីរម្យ