គ្រូ​បង្គោល​ថ្មី​របស់ Real Madrid ជា​អ្នក​គាំទ្រ​ម្នាក់​របស់ Messi

  • 2018-10-30 04:29:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្គោល​បណ្ដោះអាសន្ន​របស់​ Real Madrid លោក Santiago Hernan Solari ត្រូវ​បាន​គេ​ដឹង​ថា​​​ជា​មនុស្ស​តែងតែ​និយាយ​គាំទ្រ Lionel Messi ​របស់ Barcelona។

Santiago សញ្ជាតិ​អាហ្សង់ទីន​​ត្រូវ​បាន Madrid តែងតាំង​ធ្វើ​ជា​គ្រូ​បណ្ដោះអាសន្ន ក្រោយ​ក្លឹប​បាន​ប្រកាស​បណ្ដេញ​​លោក Julen Lopetegui ចេញ​ពី​តំណែង​។ តាម​ពិត​ទៅ​​បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ​ជា​គ្រូ​របស់ Real Madrid ឈុត B។​

យ៉ាងណាមិញ​តាម​ការ​ឆ្លងឆ្លើយ​ជាមួយ​អ្នក​សែត​នា​ពេល​មុន​ៗ Santiago តែងតែ​បង្ហាញ​អារម្មណ៍​ពេញ​ចិត្ត​​និង​សរសើរ​ Messi ជា​និច្ច។ គេ​ចាំ​បាន​ថា បន្ទាប់​ពី Messi ឈ្នះ​ពាន Ballon d'Or ជា​លើក​ទី​៤ Solari បាន​បញ្ចេញ​គំនិត​ថា៖ "​គឺ​មាន​ភាព​ខុស​គ្នា​រវាង Messi និង Cristiano Ronaldo ក្នុង​ពាន​រង្វាន់ Ballon d'Or។​ Cristiano គឺ​ជា​កីឡាករ​ល្អ​ជាង​គេ​លើ​លោក ប្រសិន Messi ទៅ​លេង​កីឡា​ផ្សេង"។

តាម​សម្ដី​នេះ ទោះ Solari ធ្លាប់​ជា​កីឡាករ​​របស់ Madrid ក្ដី តែ​គេ​នៅ​តែ​ពេញ​ចិត្ត​មិត្ត​រួម​ជាតិ Messi។ កាល​ពី​ឆ្នាំ​២០១៦ Solari បាន​ធ្លោយមាត់​ថា ចង់​ឲ្យ Messi មក​លេង​នៅ Real Madrid តែ​សោកស្ដាយ​ពេល​នេះ​គេ​ជា​កីឡាករ​របស់ Barcelona៕ ​ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ