មិនទាន់​ដល់​ថ្ងៃ​ចេញ​ផ្លូវការ​ផង អាល់ប៊ុម​របស់​ EXO មាន​អ្នក​កុម្ម៉ង់ទិញ​ចំនួន​ច្រើន​មិនធម្មតា

  • 2018-10-31 04:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​ ៣១ ខែតុលា ពោល​គឺ​មុន​ ២​ថ្ងៃ​នៃ​ការ​មក​វិញ​របស់​ EXO ក៏​ស្រាប់​តែ​មាន​សេចក្ដី​រាយការណ៍​មក​ថា​ ចំនួន​អ្នក​កុម្ម៉ង់​ទិញ​អាល់ប៊ុម​របស់​ក្រុម​ចម្រៀង​ "Don't Mess Up My Tempo” កើន​ឡើង​ដល់​ ១,១លានឯណោះ។

ចំនួន​ដ៏​ច្រើន​សន្ធឹក​នេះ​ សុទ្ធ​សឹង​ជា​ការ​កុម្ម៉ង់​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក ជាហេតុ​ធ្វើ​ឲ្យ​ ក្រុម​ចម្រៀង​ដ៏​ល្បី​របស់ SM អាច​បំបែក​កំណត់​ត្រា​ចាស់​ ដោយ​អាល់ប៊ុម​មាន​ការ​គាំទ្រ​ខ្លាំង​ ទាំង​មិន​ទាន់​ចេញ​រូបរាង​ផ្លូវការ​ផង។ អ្វី​ដែល​កាន់​តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ នេះ​គឺជា​លើក​ទី​ ៥​ហើយ​ដែល​ EXO បំបែក​កំណត់ត្រា​អស្ចារ្យ​ ដោយ​អាល់ប៊ុម​មាន​អ្នក​កុម្ម៉ង់​ទិញ​ដល់​ទៅ​ខ្ទង់​លាន​ មុន​ចេញ​ជា​ផ្លូវការ។

បើ​តាម​ការ​ប្រកាស បាន​ឲ្យ​ដឹង​ថា​អាល់ប៊ុម​ទី​ ៥​ដែល​មាន​ឈ្មោះ​ថា​ "Don't Mess Up My Tempo” នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ០២ ខែ​វិច្ឆិកា។ ក្នុង​នោះ​ក៏​មាន​ការ​បញ្ជាក់​ដែរ​ថា​ EXO នឹង​ចាប់​ផ្ដើម​ផ្សព្វផ្សាយ​ស្នាដៃ​ថ្មី​នេះ​ នៅ​កម្មវិធី​ Music Bank របស់​ទូរទស្សន៍​ KBS៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី