កុំភ្លេច​ស្អែកនេះ iPhone ចេញ​លក់ជា​ផ្លូវការ!! នេះព័ត៌មាន​គួរ​ដឹង​ សម្រាប់អ្នក​កាន់​លុយទៅទិញ

  • 2018-11-01 03:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្អែក​នេះ​មានព្រឹត្តិការណ៍​ធំ​ ដែល Apple នឹង​ចាប់ផ្តើម​បញ្ចេញ​លក់ទូរសព្ទ​ម៉ូដេល​ចុងក្រោយ​​ជា​ផ្លូវការ​ក្នុង​ប្រទេស​កម្ពុជា។ តើ​អ្នក​ដឹង​អី​ខ្លះ មុន​វា​នឹង​ចេញ​លក់​ជា​ផ្លូវការ​នៅ​ខានស្អែក​នេះ?

ក្រុមហ៊ុន​និង​ដៃគូ​ចែកចាយផ្លូវការ៖

  • Smart ជា​ប្រតិបត្តិករ​ទូរសព្ទ​ចល័ត​ ជា​ដៃគូ​ផ្ដាច់​មុខ​របស់​ក្រុមហ៊ុន Apple ក្នុង​ការ​នាំ iPhone មក​​លក់ក្នុង​​ទីផ្សារ​* កម្ពុជា។

  • Falcon ទើប​តែ​បាន​ប្រកាសជា​ដៃគូថ្មី​មួយ​ទៀត ដែលទទួល​សិទ្ធិ​លក់​​ផលិតផល Apple នៅ​ក្នុង​ទីផ្សារ​កម្ពុជា។​

  • iOne ក៏​ជា​ដៃគូ​របស់ Apple ដែល​មាន​លក់​ផលិតផល Apple ជា​ច្រើន ហើយ​ iOne បាននាំ​មក​លក់ iPhone ជា​ច្រើន​ជំនាន់។

ទូរសព្ទ​ម៉ូដែល​ ណា​ខ្លះ​នាំ​មក​លក់៖

iPhone ជំនាន់​ក្រោយ​ ដែលមក​ដល់ជា​ផ្លូវការ​​មាន​បី​ម៉ូដែល​គឺ iPhone XR, iPhone XS និង iPhone XS Max។

មាន​ជម្រើស​ស៊ីម៖ ជា​ជំនាន់​ទី​មួយ​ហើយ​ ដែល​ក្រុមហ៊ុន​យក្ស​មួយ​បាន​ផលិត​ស្មាហ្វូន​ដែល​អាច​ប្រើ​ប្រាស់​ស៊ីម​ពី​របាន​សម្រាប់ iPhone XR និង iPhone XS Max។

ជម្រើសពណ៌៖ iPhone XR មាន​ជម្រើស​ពណ៌​​ប្រាំ​មួយ​គឺ ពណ៌​ស ពណ៌​លឿង ទឹក​ក្រូច ខ្មៅ ខៀវ និង​ពណ៌​ក្រហម ចំណែក iPhone XS និង XS Max វិញ​មាន​បី​ជម្រើស​ពណ៌​គឺ ពណ៌​ទឹកមាស ខ្មៅ និង​ពណ៌​ស។

តម្លៃ​ផ្លូវ​ការ​ពី​ក្រុមហ៊ុន Smart

iPhone XR

  • iPhone XR ទំហំ 64GBមាន​តម្លៃ ៩៤៨ ដុល្លារ។
  • iPhone XR ទំហំ 128GBមាន​តម្លៃ ១ ០០៨ ដុល្លារ។
  • iPhone XR ទំហំ 256GBមាន​តម្លៃ ១ ១២៨ ដុល្លារ។

iPhone XS

  • iPhone XS ទំហំ 64GB មាន​តម្លៃ ១ ២៤៨ ដុល្លារ។
  • iPhone XS ទំហំ 256GB មាន​តម្លៃ ១ ៤២៨ ដុល្លារ។
  • iPhone XS ទំហំ 512GB មាន​តម្លៃ ១ ៦៥៨ ដុល្លារ។

iPhone XS Max

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ ១ ៣៦៨ ដុល្លារ។
  • iPhone XS Max ទំហំ 256GB មាន​តម្លៃ ១ ៥៤៨ ដុល្លារ។
  • iPhone XS Maxទំហំ 512GB មាន​តម្លៃ ១ ៧៨៨ដុល្លារ។

តម្លៃ​ផ្លូវ​ការ​ពី​ក្រុមហ៊ុន iOne

iPhone XR

  • iPhone XR ទំហំ 64GBមាន​តម្លៃ ៩៥៩ ដុល្លារ។
  • iPhone XR ទំហំ 128GBមាន​តម្លៃ ១ ០១៩ ដុល្លារ​។
  • iPhone XR ទំហំ 256GBមាន​តម្លៃ ១ ១៣៩ ដុល្លារ។

iPhone XS

  • iPhone XS ទំហំ 64GB មាន​តម្លៃ ១ ២៥៩ ដុល្លារ។
  • iPhone XS ទំហំ 256GB មាន​តម្លៃ ១ ៤៣៩ ដុល្លារ។
  • iPhone XS ទំហំ 512GB មាន​តម្លៃ ១ ៦៦៩ ដុល្លារ។

iPhone XS Max

  • iPhone XS Max ទំហំ 64GB មាន​តម្លៃ ១ ៣៧៩ ដុល្លារ។
  • iPhone XS Max ទំហំ 256GB មាន​តម្លៃ ១ ៥៥៩ ដុល្លារ។
  • iPhone XS Maxទំហំ 512GB មាន​តម្លៃ ១ ៧៩៩ ដុល្លារ។

**ការផ្តល់ជូនកាដូ​បន្ថែម៖

ទាំងក្រុមហ៊ុន Smart និង iOne សុទ្ធ​តែ​បានផ្តល់កាដូបន្ថែម​សម្រាប់​អតិថិជន។

ក្រុមហ៊ុន iOne បានផ្តល់​កាដូ​បន្ថែម​ ក្នុង​នោះ​រួមមាន​៖ ស្រោម​ការពា​រទូរ​សព្ទ, ស្គ្រីន​ការពារ​អេក្រង់, “Power Bank”, ឆ្នាំង​សា​កឥត​ខ្សែ “Wireless Charger”​ រួម​ទាំង AirPods, កាស Beats X និង​ Speaker សម្រាប់​អតិថិជន​ដែលបាន​កក់មុន និង​មកទិញ​នៅ​ថ្ងៃ​បើក​សម្ពោធ។

ចំណែកក្រុមហ៊ុន Smart វិញ ក៏​មានកាដូ​ដូច​គ្នា​សម្រាប់អ្នក​គាំទ្រ​ មានដូចជាការ​ផ្តល់ជូន AirPods ឬ Beats X, លេខ​ស៊ីមពិសេស និង​រង្វាន់ជាច្រើនទៀត។

ចំពោះ​ព័ត៌មានបន្ថែម Sabay នឹងផ្សាយ​ជូន​នៅ​ថ្ងៃ​ស្អែក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

ចុចអានបន្ត

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម