Wenger បង្ហើបពីពេលវេលាដែលខ្លួននឹងត្រលប់ចូលពិភពបាល់ទាត់វិញ

  • 2018-11-01 11:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ចាត់ការ​ចាស់​វស្សា​របស់​ក្លឹប​ Arsenal លោក​ Arsene Wenger បាន​បង្ហើប​ឲ្យ​ដឹង​តាម​រយៈ​កិច្ច​សម្ភាសន៍​ជាមួយ​នឹង​ទូរទស្សន៍​ Sky Sports ថា​ រូប​លោក​នឹង​វិល​ចូល​មក​អាជីព​ជា​អ្នក​ចាត់ការ​វិញ​នៅ​ដើម​ឆ្នាំ​ ២០១៩​នេះ​។

អ្នក​ចាត់ការ​ជនជាតិ​បារាំង​រូប​នេះ​បាន​និយាយ​ថា​៖ " ប្រាកដ​ណាស់​! ខ្ញុំ​នឹង​ចូល​មក​ដឹក​នាំ​ក្រុម​ក្នុង​បាល់ទាត់​វិញ​នៅ​ដើម​ឆ្នាំ​ក្រោយ​។ នៅ​មួយ​រយៈពេល​នេះ​ ខ្ញុំ​បាន​សម្រាក​ហើយ​មើល​បាល់​ច្រើន​ណាស់​ " ។

បុរស​វ័យ​ ៦៩​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា​៖ " ខ្ញុំ​និយាយ​ច្រើន​ដង​ហើយ​ថា​ដឹកនាំ​នៅ​ក្រុម​អង់គ្លេស​មិនមែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ​ព្រោះ​ខ្ញុំ​បាន​ដឹក​នាំ​ក្លឹប​តែ​មួយ​(Arsenal) អស់​ច្រើន​ឆ្នាំ​ហើយ​ អញ្ចឹង​ខ្ញុំ​គិត​ថា​ដឹកនាំ​នៅ​ក្រៅ​ពី​អង់គ្លេស​មាន​ភាគរយ​ច្រើន​ជាង។ តែ​ខ្ញុំ​អត់​ទាន់​ដឹង​ថា​ ខ្ញុំ​នឹង​ទៅ​ដឹក​នាំ​នៅ​ទីណា​ទេ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា​ លោក​ Arsene Wenger បាន​ដឹក​នាំ​ក្លឹប​កាំភ្លើង​ធំ Arsenalអស់​រយៈពេល​ជាង​ ២២​ឆ្នាំ​ មុន​នឹង​ការ​លាលែង​របស់​លោក​នៅ​ឆ្នាំ ២០១៧​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី