កុំភ័យថាឈរក្រោយគេមើលមិនឃើញ ស្ដាប់អត់ឮច្បាស់ Concert យប់នេះ មាន​សម្ភារៈ​គ្រប់​មួយកំផ្លេ

  • 2018-11-02 03:02:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ ការ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​ប្រគំ​តន្ត្រី Smart Mega Concert ​របស់​អ្នក​គាំទ្រ​បាន​ឈាន​មក​ដល់​​មែន​ទែន​ហើយ ពោល​គឺ​នៅ​យប់​ថ្ងៃ​ សុក្រ នេះ​តែ​ម្ដង។ ការ​ប្រគំ​តន្ត្រី​លើក​នេះ នឹង​មិន​​ធ្វើ​ឲ្យ​ប្រិយមិត្ត​ខក​បំណង​ឡើយ ព្រោះ​មាន​ការ​រៀប​ចំ​ឆាក និង​ទីតាំង​ទស្សនា​កាន់​តែ​ទូលាយ និង​ងាយ​ស្រួល​ក្នុង​ការ​ចូល​ទស្សនា​ជាង​មុន។

ហេតុ​អ្វី​បាន​ជា​ថា​ងាយ​ទស្សនា​ជាង​មុន​ទោះ​ឈរ​នៅ​ក្រោយ​ក៏​ដោយ? ព្រោះ​ពេល​នេះ​ក្រុម​ការងារ​បាន​ដំឡើង​​រួច​ជា​ស្រេច​នូវ​ទូរទស្សន៍ 4K LED ៣ ធំៗ​ក្នុង​បរិវេណ Green zone និង 6K LED ចំនួន​២​នៅ​បរិវេណ Premium zone។ ក្រៅ​ពី​នោះ នៅ​សង្ខាង​នៃ​ឆាក​ប្រគំ​តន្ត្រី​ក៏​មាន​ភ្លើង​ LED ២​ គ្រាប់​ធំៗ​ទល់​មុខ​គ្នា ដើម្បី​បំភ្លឺ​សោភ័ណភាព​ឆាក និង​ទីតាំង​ទស្សនា​ផង​ដែរ។

ពិសេស​សម្រាប់​អ្នក​មាន​សំបុត្រ Premium ព្រោះ​អ្នក​នឹង​មិន​ពិបាក​ប្រជ្រៀត​ចូល​មើល​ឡើយ ដោយ​កម្មវិធី​មាន​ទ្វារ​សម្រាប់​ចូល​ទស្សនា​ដល់​ទៅ ២ ច្រក ដើម្បី​សម្រួល​ដល់​ការ​ចេញ​ចូល។ ក្រៅ​ពី​នោះ អ្នក​នឹង​ទទួល​បាន​តែ​បៃតង Fuze Tea និង​ស្រាបៀរ​អង្គរ​ញ៉ាំ​ដោយ​ឥត​គិត​ថ្លៃ។

ក្នុង Zone ទាំង​២​នោះ ក៏​មាន​បន្ទប់​ទឹក​ជា​ច្រើន​សម្រាប់​ឲ្យ​អ្នក​គាំទ្រ​សម្រួល​ឥរិយាបថ​ផង​ដែរ។ ដូច្នេះ​អ្នក​មិន​ពិបាក​រត់​ទៅ​ឆ្ងាយ​ដើម្បី​តម្រង់​ជួរ​ចូល​បន្ទប់​ទឹក​ទៀត​​ឡើយ។

ច្រក​ចូល​កម្មវិធី​នឹង​ចាប់​ផ្ដើម​បើក​នៅ​ម៉ោង​ ៥ ល្ងាច​នេះ​ហើយ។ ដូច្នេះ​បើ​ចង់​ចាប់​បាន​កន្លែង​មុខ​គេ ងាយ​មើល​ Idol បាន​ច្បាស់ កុំ​ភ្លេច​ទៅ​ឲ្យ​បាន​មុន​ណា៎!

មិន​ទាន់​យឺត​ពេល​ឡើយ​សម្រាប់​អ្នក​គ្មាន​សំបុត្រ ព្រោះ​នៅ​ទីតាំង​កម្មវិធី​ផ្ទាល់ នៅ​តែ​បន្ត​ផ្ដល់​សំបុត្រ​​ឥត​គិត​ថ្លៃ​ក្នុង​លក្ខខណ្ឌ​ដូចជា៖

  • បញ្ចូល​ទឹក​ប្រាក់ ១០ ដុល្លារ សម្រាប់​ Premium Package ហើយ​បាន​មក​វិញ​ដូចជា​ សំបុត្រ Premium Pass ១ អាវ​យឺត ១​ បណ្ដោង​សោរ ១ Wristband១ ​ កាបូប​ស្ពាយ ១ និង Glow stick ១។
  • បញ្ចូល​ទឹក​ប្រាក់ ២ដុល្លារ សម្រាប់ Green Package ដើម្បី​ទទួល​បាន សំបុត្រ Green Pass ២ អាវ​យឺត​ ១ និង​កាបូប​ស្ពាយ​ ១។

បើ​ចង់​បាន​​សំបុត្រ​បន្ថែម អ្នក​អាច​ធ្វើ​តាម​លក្ខខណ្ឌ​ដដែល​​​ជា​ថ្មី​ម្ដង​ទៀត តែ​សូម​បញ្ជាក់​ថា ​ម្នាក់​អាច​ប្រើ​ប្រាស់​ឱកាស​នេះ​បាន​តែ​២​ដង​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខណា