ក្រុមហ៊ុនតូតាល់ធ្វើខួប ២៥ឆ្នាំនៅកម្ពុជាឡើងធំ ដើម្បីអរគុណរបុគ្គលិកខ្លួន

  • 2018-11-02 10:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមឆ្នាំ ២០១៨នេះ ក្រុមហ៊ុនប្រេងឥទ្ធនៈ Total មានវត្ថមាននៅកម្ពុជា ២៥ឆ្នាំហើយ។ពិសេសសម្រាប់ឱកាសខួប ២៥ នេះ ក្រុមហ៊ុន Total Cambodge បានរៀបចំកម្មវិធីជប់លៀងដ៏ឧឡារិកមួយ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដែលមានការចូលរួមពីសំណាក់ បុគ្គលិក និងដៃគូសហការទាំងជាតិ និងអន្តរជាតិ។

គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីអបអរជោគជ័យ ២៥ ឆ្នាំនៃប្រតិបត្ដិការនៅកម្ពុជាជាមួយអតិថិជន ដៃគូអាជីវកម្ម និងដើម្បីសម្តែងការគោរពថ្លែងអំណរគុណដល់បុគ្គលិករបស់ខ្លួនទាំងអស់ ដែលបានធ្វើឱ្យក្រុមហ៊ុនទទួលបានសមិទ្ធិផលផ្លែផ្កាដល់ថ្ងៃនេះ។

ដោយ៖ ដេត លីដា