មូលហេតុដែល Eden Hazard មិនព្រមចុះកុងត្រាថ្មីនៅ Chelsea

  • 2018-11-04 02:58:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard កំពុង​តែ​រង់ចាំ​សញ្ញា​ពី​ក្លឹប Real Madrid មុន​ពេល​សម្រេច​ចិត្ត​លើ​អនាគត​នៅ Stamford Bridge ។

តារា​ឆ្នើម​សញ្ជាតិ​បែលហ្ស៊ិក​ចង់​ចូលរួម​ជាមួយ​ Real Madrid បន្ទាប់​ពី​ការ​ប្រកួត World Cup ចប់​នៅ​រុស្ស៊ី​ និង បាន​សារភាព​នៅ​ក្នុង​បទសម្ភាសន៍​តាំង​ពី​ពេល​នោះ​មក​ថា ការ​ផ្ទេរ​ទៅ​កាន់ Bernabeu គឺ​ជា​ក្តី​សុបិន​ខ្លួន។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ Hazard ដឹង​គុណ​ជានិច្ច​ចំពោះ​ក្រុម​តោខៀវ​សម្រាប់​គ្រប់យ៉ាង​ដែល​Chelsea បាន​ធ្វើ​សម្រាប់​​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​​នេះ ចាប់​តាំង​ពី​ការ​ផ្លាស់​ពី​ក្រុម Lille កាល​ពី ៦ ឆ្នាំ​មុន ហើយ​បច្ចុប្បន្ន Hazard កំពុង​ស្រលាញ់​ទម្រង់​​សម្រុក​របស់​លោក Maurizio Sarri ។

Hazard នៅ​សល់​កិច្ច​សន្យា​មិន​ដល់​២​ឆ្នាំ​ផង​ជាមួយ Chelsea។ ក្លឹប​តោខៀវ​​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​មុន​បញ្ចប់​រដូវ​កាល​ ដូច​ដែល​ក្លឹប​ក៏​មិន​ចង់​ឲ្យ​ Hazard ចេញ​ទៅ​ free ដែរ​បន្ទាប់​ចប់​កុងត្រា​នៅ​ឆ្នាំ ២០២០។

យោងតាម​សារព័ត៌មាន Telegraph បាន​ឱ្យ​ដឹង​ថា​ក្លឹបតោខៀវ Chelsea កំពុង​ត្រៀម​រៀបចំ​​ធ្វើ​ឲ្យ Hazard ក្លាយ​ជា​កីឡាករ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្លឹប ប៉ុន្តែ​កីឡាករ​វ័យ ២៧ ឆ្នាំ​រូប​នេះ​កំពុង​រង់ចាំ​ព័ត៌មាន​ពី​ក្លឹប Real Madrid មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត​​សារ​ជា​ថ្មី៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទថ្មី