iPad Pro ថ្មីរបស់ Apple ខ្វះពីរចំណុចទៀត កុំអីស្ទើរល្អឥតខ្ចោះ
- 2018-11-05 01:54:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
iPad Pro ថ្មីរបស់ Apple ខ្វះពីរចំណុចទៀត កុំអីស្ទើរល្អឥតខ្ចោះ
ចន្លោះមិនឃើញ
កាលឆ្នាំ ២០១០ លោក Steve Jobs បានអង្គុយលើកៅអីបង្ហាញពីសមត្ថភាព iPad នៅមុខមនុស្សរាប់រយនាក់ ដូចជាការអានសៀវភៅ ឬ បើកវេបសាយលើ iPad។ បច្ចុប្បន្ន Apple ជំរុញផ្នត់គំនិតការប្រើ iPad សម្រាប់បំពេញការងារពិតប្រាកដ។
អេក្រង់ស្ទើរលាតពេញ រួមទាំងប៉ិច និង Chip ល្បឿនកប់ ច្បាស់ណាស់ Apple ចង់ឲ្យអ្នកប្រើប្រាស់ធ្វើការប្រចាំថ្ងៃលើ iPad។ ប៉ុន្តែ Apple អាចនឹងត្រូវការបន្ថែមមុខងារពីរបន្ថែម ទើបអាចរុញច្រាន Tablet នេះទៅចំណុចកំពូលបាន។
File System ល្អពិតប្រាកដ
ឆ្នាំ ២០១៤ Apple បានចេញ iCloud Drive អាចឲ្យអ្នករក្សាទុកឯកសារឆ្លង iPhone, iPad ឬ Mac ប៉ុន្តែមានដែនកំណត់ប្រើប្រាស់ ដែលនេះមិនមែនជា File System ពិតប្រាកដនោះទេ។ អ្នកប្រើប្រាស់ ចង់បានការរៀបចំរាល់ឯកសារបានស្រួល ដោយមិនចាំបាច់បើកកម្មវិធីជាក់លាក់ណាមួយ ឬភ្ជាប់ទៅកាន់ iCloud ដើម្បីអាចបើកមើលរាល់ទិន្នន័យ ឬ File លើ iPad ដូចនៅលើ Mac។
អាចប្រើ Mouse និង Trackpad បាន
ត្រលប់ទៅខែមិថុនា លោក Craig Federighi ជាប្រធានផ្នែក Software របស់ Apple ត្រូវបានចោទជាសំនួរថា ហេតុអ្វីលោកមិនដាក់ Touchscreen លើ PC?
លោកប្រាប់វេបសាយ Wired ថា៖ "យើងដឹងថា តម្រូវការប្រើប្រាស់ម៉ាស៊ីន Mac ដៃទាំងពីរអាចសម្រាកលើផ្ទៃរាបស្មើបាន ហើយការលើកដៃឡើងដើម្បីចុចលើអេក្រង់ ជាចំណុចគួរឲ្យធុញទ្រាន់"។
ត្រង់ចំណុចឃ្លាចុងក្រោយច្បាស់ណាស់ថា iPad មិនទាន់ល្អគ្រប់គ្រាន់ជាម៉ាស៊ីនកុំព្យូទ័រអាចបំពេញការងារពិតប្រាកដនៅឡើយទេ។
ប៉ិចភ្ជាប់ជាមួយ iPad Pro អាចជួយសម្រាលកិច្ចការបានច្រើនដែរ ប៉ុន្តែការចំណាយពេលយូរ ដូចជាការកាត់តរូបភាព ឬវីដេអូ ហើបដៃឡើងលើមិនស្រួលនោះទេ។
Apple មាន Magic Trackpad និង Magic Mouse ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះអាចនឹង ត្រូវការរកវិធីឲ្យឧបករណ៍ទាំងនេះដំណើរការជាមួយគ្នាបានរលូន៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ