រថយន្ត Tundra កែរបស់តារាល្បីអាមេរិក Kevin Costner ស្អាតអស់ទាស់!

  • 2018-11-04 04:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះជា​ឡាន​ Toyota Tundra ឆ្នាំ ២០១៨ ដែលត្រូវបានគេកែយ៉ាងល្អឥតខ្ចោះ សម្រាប់តារាសម្ដែងជួរមុខអាមេរិក Kevin Costner។

ឡាននេះបានបង្ហាញខ្លួននៅពិព័រណ៍ SEMA Show របស់ Toyota ក្នុងទីក្រុង Las Vegas កាលពីសប្ដាហ៍មុន និងបានធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងផងដែរ។

ថ្វីថ្បិតកន្លែងមួយចំនួនត្រូវបានកែ ប៉ុន្តែម៉ាស៊ីនរបស់វា មិនមានកែកុនអ្វីឡើយ ពោលគឺមានម៉ាស៊ីនប្រភេទ V8 ទំហំ​ ៥.៧ សេសេ ដដែល និង​មានកម្លាំង​ ៣៨១ សេះ កម្លាំងរមួល ៤០១ ផោនហ្វីត។ សូមទស្សនារូបរាងរបស់វា ដូចខាងក្រោម៖

ប្រភព៖ Topspeed   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ