Rooney នឹង​វិល​​ចូល​ក្រុម​ជម្រើស​ជាតិ​វិញ ដើម្បី​ធ្វើ​រឿង​ពិសេស​មួយ​ចុងក្រោយ

  • 2018-11-05 02:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាត់​មុខ​អស់​រយៈ​ពេល​២​ឆ្នាំ Wayne Rooney នឹង​ធ្វើ​ការ​បង្ហាញ​ខ្លួន​​ជា​លើក​ដំបូង​ឲ្យ​ជម្រើសជាតិ ក្រោយ​មាន​ការ​កោះហៅ​ឲ្យ​ចូល​ក្រុម​អង់គ្លេស ដើម្បី​លេង​ទល់​នឹង​អាមេរិក។

អតីត​ប្រធាន​ក្រុម​តោ​កំណាច​អង់គ្លេស Rooney លេង​ចុងក្រោយ​ឲ្យ​ជម្រើសជាតិ​​​ក្នុង​ខែ វិច្ឆិកា ឆ្នាំ ២០១៦។ ប៉ុន្តែ​គេ​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ទី​១២០​ប្រកួត​​និង​ជា​ការ​លា​ចុងក្រោយ​សម្រាប់​ជម្រើសជាតិ​របស់​ ពេល​លេង​ទល់​នឹង​អាមេរិក។

ការ​ប្រកួត​រវាង​ប្រទេស​ទាំង​ពីរ​​ត្រូវ​បាន​គេ​ឲ្យ​ឈ្នោះ​ថា មូលនិធិ​អន្តរជាតិ  The Wayne Rooney គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ចំពោះ​ទឹក​ប្រាក់​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​​នឹង​ផ្ដល់​ខ្លះ​ទៅ​កាន់​​ជំនួស​សប្បុរសធម៌​របស់​ក្លឹប Manchester United។ Rooney បាន​ប្រកាស​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​កាល​ពី​ខែ សីហា ឆ្នាំ ២០១៧​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​មាន​៥៣​គ្រាប់​៕ ​

ប្រភព៖ Four Four Two   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ