ក្រុម​កីឡាករ Leicester បាន​ទៅ​ដល់​ថៃ​ដើម្បី​​សំពះ​លា​សព​លោក Vichai

  • 2018-11-05 03:42:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​កីឡាករ​របស់​ក្លឹប Leicester City បាន​ទៅ​ដល់​ប្រទេស​ថៃ​ហើយ​កាល​ពី​ម្សិលមិញ ​ដើម្បី​ចូលរួម​​ពិធី​បុណ្យ​សព​ប្រធាន​ក្លឹប​​លោក Vichai Srivaddhanaprabha ដែល​មាន​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​ឧទ្ធម្ភាគចក្រ។

Jamie Vardy និង​ប្រធាន​ក្រុម Wes Morgan រួម​ទាំង​មិត្ត​រួម​ក្រុម​ជា​ច្រើន​នាក់​ផ្សេង​ទៀត​បាន​ទៅ​ចូលរួម​​កម្មវិធី​បុណ្យ​លោក Vichai ដែល​រៀបចំ​ក្នុង​វត្ត​មួយ​កន្លែង​ក្នុង​ទីក្រុង​បាងកក។ កីឡាករ​របស់ Leicester City ទៅ​ដល់​ថៃ​​ បន្ទាប់​ពី​យក​ឈ្នះ Cardiff City ១-០ នៅ Premier League។

លោក Vichai Srivaddhanaprabha បាន​ទិញ​ក្លឹប Leicester កាល​ពី​ឆ្នាំ​២០១០ និង​បាន​ជួយ​ក្លឹប​មួយ​នេះ​ឈ្នះ  Premier League កាល​ពី​រដូវ​កាល​២០១៥-១៦។ លោក​បាន​បាត់​បង់​ជីវិត​នៅ​​ថ្ងៃ​ទី ២៧ ខែ តុលា ឆ្នាំ ២០១៨ រួម​ជាមួយ​មនុស្ស​៤​នាក់​ផ្សេង​ទៀត​ដែល​២​នាក់​ជា​ពីឡុត និង​២​នាក់​ទៀត​ជា​​ជំនិត​របស់​លោក៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ