សូម្បីតែកង្ហារក្នុងបន្ទប់គេងកូនកាត់ឥណ្ឌា លី ឧត្ដម ក៏ស្រោបទៅដោយពណ៌មាសដែរ

  • 2018-11-05 04:43:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ខែ​កន្លង​ទៅ​តារា​សម្ដែង​កូន​កាត់​ឥណ្ឌា​ លី ឧត្ដម បាន​ធ្វើ​ឲ្យ​​មហា​ជន​ទាំង​ក្នុង​ និង​ក្រៅ​សិល្បៈ​ភ្ញាក់​ផ្អើល​ម្ដង​ហើយ​ក្រោយ​ពី​លោក បង្ហាញ​​ពី​តម្លៃ​ក្នុង​ការ​តុប​តែង​បន្ទប់​គេង​ដែល​​ដែល​ស្រោប​ទៅ​ដោយ​​ពណ៌​មាស​ថា​អស់​ជាង​២ពាន់​ដុល្លារ​អាមេរិក។

ឥឡូវ​នេះ​ លី ឧត្ដម បាន​ធ្វើ​ឲ្យ​មហា​ជន​​ភ្ញាក់​ផ្អើល​ម្ដង​ទៀត​នៅ​ឃើញ​លោក បង្ហោះ​​រូប​ភាព​បន្ទប់​គេង​ និង​កង្ហារ​ស្រោប​មាស​ដ៏​ស្រស់​ស្អាត​មួយ​នៅ​លើ​តុ។ភ្លាម​នោះ​​អ្នក​​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​បាន​ចូល​ទៅ​Comment ថា៖"កុំ​ថា​ឡើយ​គ្រែ​គេង វាំងនន​​​ និង​ទូរស័ព្ទ​សូម្បី​តែ​កង្ហារ​គេង​ក្នុង​បន្ទប់​គាត់​ក៏​ពណ៌​មាស​ដែរ​និយាយ​ទៅ​ពណ៌​មាស​​ទាំង​អស់​ហ្មង"។​​

លី ឧត្តម មានវ័យ២០ឆ្នាំ មាន​ឪពុក​ជា​ជន​ជាតិ​ឥណ្ឌា ម្ដាយ​ជា​​មន្ត្រី​យោធា​នៅ​ក្រសួង​​ការពារ​ជាតិ លោក ទើប​តែ​បោះ​ជំហាន​ចូលសិល្បៈ​ប្រមាណ២ឆ្នាំប៉ុណ្ណោះ ក្រៅ​ពី​​ជា​តារា​ម៉ូដែល​លោក​ក៏​ធ្លាប់​សម្ដែង​ភាពយន្ត​ផង​ដែរ ។​ ក្រៅពីមានការងារសិល្បៈ តារា​សម្ដែង​កូន​កាត់​ឥណ្ឌា​រូប​នេះ ក៏​ជា​ម្ចាស់​ហាង​​លក់​ផលិត​គ្រឿង​សាឡន​មួយ​ និង​កំពុង​សិក្សា​​ ​រហូត​ដល់​ទៅ​២មហាវិទ្យាល័យ គឺ ជំនាញពាណិជ្ជកម្ម និង ឌីហ្សាញ៕ ​

រូបក្នុងរង្វង់ក្រហមកង្ហារ លី ឧត្ដម ស្រោបដោយពណ៌មាស

រូបថត៖ពីហ្វេសប៊ុក លី ឧត្ដម

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី